តេអ៊ីរ៉ង់, (ស៊ិនហួ)៖ លោករដ្ឋមន្ត្រី ការបរទេសស៊ីរី អាលី អាកបា សាឡេហ៊ី បានរៀបចំធ្វើសន្និ សីទសារព័ត៌ មាន រួមគ្នា នៅរដ្ឋធានីតេអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១២ ម្សិល មិញនេះ ដោយជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកវ៉ាលីដ អាល់ មួលឡេម ផងដែរ។ នៅក្នុងការថ្លែងរួមគ្នានោះ ភាគីស៊ីរី បាននិយាយថា ពួកឧទ្ទាមទាំងឡាយ ដែលកំពុងតែ ប្រឆាំងតវ៉ាយ៉ាងក្តៅគគុក នៅទីក្រុងអាឡេពផូ នោះ នឹងត្រូវទទួលបរាជ័យក្នុងពេលឆាប់ៗ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ខេត្ត និង ទីក្រុងអាឡេពផូ នេះ ជាទីក្រុងធំជាងគេលំដាប់ទីពីរនៅស៊ីរី ហើយក៏ជាតំបន់ សេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ ក្រុមប្រឆាំងបានជ្រើសយកទីក្រុងនេះជាតំបន់ ឈរជើងដ៏រឹងមំារបស់ខ្លួន ដែល ពេលនេះរដ្ឋាភិបាលស៊ីរី ដែលដឹកនាំដោយលោក បាហ្សា អាល់ អាស្សាដ កំពុងតែចេញវិធានការណ៍ក្តៅ ដើម្បីជីកឬសគល់ពួកប្រឆាំងទាំងអស់ដែល នៅទីក្រុងនេះ បន្ទាប់ពីប្រតិបត្តិការក្តៅបានបង្ក្រាបពួក ប្រឆាំងនៅដាម៉ាស្គូសនោះ។