Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

យុវជនស្ម័គ្រចិត្ដ ក្រុមទី៨១ ស្រុកកំពង់ស្វាយ ចែករំលែក បទពិសោធន៍ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ត្បែង ជាលើកទី២

$
0
0

កំពង់ធំ ៖ ថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកពីការងារ យុវជនស្ម័គ្រចិត្ដសម្ដេចតេជោ ក្រុមទី៨១ ចុះវាស់វែងដីធ្លី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ បានឆ្លៀតពេលវេលានេះ រៀបចំផែនការសកម្មភាពផ្សេងៗ ដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ ពិសេសយុវជនក្នុងមូលដ្ឋាន។ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១២ យុវជនស្ម័គ្រចិត្ដ សម្ដេចតេជោ ក្រុមទី៨១ បានរៀបចំបទបង្ហាញ ចែករំលែកបទពិសោធន៍អំពីការសិក្សា និងការងារជាលើកទី២ ដល់សិស្សដែលទើបនឹង ប្រឡងចប់ ថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ត្បែង ស្រុកកំពង់ស្វាយ មុននឹងការប្រកាស លទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ។

ក្នុងការធ្វើបទបង្ហាញចែករំលែក បទពិសោធន៍ដល់ប្អូនៗ ជាសិស្សដែលទើបប្រឡងចប់ថ្នាក់ទី១២ ជាលើកទី២នេះ ក្រុមយុវជនស្ម័គ្រចិត្ដ ទី៨១ បានពន្យល់អំពីការ ជ្រើសរើសជំនាញ ការសិក្សាពីបច្ចេកវិទ្យាព័ត៌មានវិទ្យាកុំព្យូទ័រ ភាសាបរទេស ការត្រៀមលក្ខណៈក្លាយជានិស្សិតចូលសិក្សា នៅសាកលវិទ្យាល័យ ពិសេសការ ពង្រឹងវិន័យ អត្ដចរិតអាកប្បកិរិយា និងសេចក្ដីថ្លៃថ្នូរឲ្យសមជាយុវជន ប្រកបដោយធនធានដ៏ល្អ សម្រាប់ប្រទេសជាតិ និងបានជំរុញ ដល់សិស្សានុសិស្សឲ្យចូលរួម ការងារស្ម័គ្រចិត្ដក្នុងសង្គម ដូចជាការងារសមាគមនិស្សិត សមាគមយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ។ល។ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ២០១៣ ខាងមុខនេះ។ បន្ទាប់មកក្រុមយុវជនស្ម័គ្រចិត្ដ ក៏បានដាំកូនឈើដើមគគីរ ទុកជាអនុស្សាវរីយ៍ជាមួយ សិស្សានុសិស្សក្នុង វិទ្យាល័យ ហ៊ុន សែន ត្បែង ផងដែរ។

លោក កេង ថា សមាជិកក្រុម២២ អតីតប្រធានសមាគមនិស្សិត វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ និងជាប្រធាន យុវជនស្ម័គ្រចិត្ដសម្ដេចតេជោ ក្រុមទី៨១ បានបញ្ជាក់ថា ពេលវេលាគឺមានតម្លៃណាស់ អ្វីដែលដែលក្រុមយុវជន ស្ម័គ្រចិត្ដរបស់លោក អាចធ្វើបាន គឺត្រូវតែខិតខំធ្វើ ធ្វើដើម្បីប្រជាពលរដ្ឋ ពិសេសប្អូនៗជាយុវជនបន្ដវេន។ នៅពេល ដែលគាត់ទទួលបានចំណេះដឹងកាន់តែច្រើន គឺមានន័យថា សង្គមកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន។

លោក កេង ថា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ឱកាស ដល់និស្សិតបានចូលរួមក្នុងការងារវាស់វែងដីធ្លី ជាយុវជនស្មគ្រ័ចិត្ដ និងបានប្ដេជ្ញាចិត្ដខិតខំ បំពេញការងារឲ្យបានជោគជ័យ ក្នុងបេសកកម្មជាប្រវត្ដិសាស្ដ្រនេះ។

លោក លាក សាមហេង នាយករងវិទ្យាល័យ ហ៊ុន សែន ត្បែង បានថ្លែងអំណរគុណដល់ក្រុមយុវជនស្ម័គ្រចិត្ដ សម្ដេចតេជោ ក្រុមទី៨១ ស្រុកកំពង់ស្វាយ ដែលបានចែករំលែកបទពិសោធន៍ ចំណេះដឹងល្អៗទាំងការសិក្សា និងការងារ ដល់សិស្សានុសិស្ស និងបានដាំកូនឈើក្នុងវិទ្យាល័យ។ លោកចាត់ទុកថា នេះជាគំរូសកម្មភាពដ៏ល្អ ក្នុងសង្គមរបស់យុវជនស្ម័គ្រចិត្ដ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>