Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការលក់ចេញរថយន្ដ នៅក្នុង ប្រទេសបារាំង ធ្លាក់ចុះយ៉ាងគំហុក

$
0
0

ប៉ារីសៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ”ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១២ថា ការលក់យាន យន្ដនៅក្នុងប្រទេសបារាំង ធ្លាក់ចុះយ៉ាងគំហុក ។ សហព័ន្ធលក់យានយន្ដនៅ ក្នុងប្រទេសបារាំងហៅកាត់ ” CCFA”បានឱ្យដឹងថា គិតនៅក្នុងខែសីហា កន្លងមកនេះ ស្ថិតិនៃការលក់យានយន្ដ នៅក្នុងប្រទេសបារាំង ធ្លាក់ចុះ១១,៤ភាគរយ ខណៈដែល ស្ថានភាពសេដ្ឋកិច្ចនៅក្នុង ប្រទេសនេះថមថយ ។

នៅចុងខែសីហា កន្លងមកនេះ តួលេខនៃការលក់ចេញ យានយន្ដក្នុងស្រុកមាន ចំនួន៩៦,១១៥គ្រឿង ។ ដោយឡែក រថយន្ដដែលលក់ចេញនិង ផលិតឡើងដោយប្រទេស បារាំងវិញ គិតក្នុងខែសីហា មាន បរិមាណត្រឹមតែ៤៩,៩៨៧ គ្រឿងប៉ុណ្ណោះ ស្មើនឹង១៥,២ភាគរយ។

នៅក្នុងខែសីហា ការលក់យានយន្ដប្រភេទ ” Citroen ” បានធ្លាក់ចុះ១០,៦ភាគរយ ស្មើនឹង២៨,៤៦១ គ្រឿង ។ ទន្ទឹមនឹងនេះដែរ បើធៀបនឹងតួលេខក្នុងខែមុន ”កក្កដា” មាន៩,៩ភាគរយ ។ ចំណែក ក្រុមហ៊ុនធំដែលបែងចែក និងលក់យានយន្ដលំដាប់ទី២ នៅក្នុងប្រទេសបារាំង ក៏បានឱ្យដឹងថា ការលក់ យានយន្ដរបស់ ខ្លួនបានថយចុះ២០,៦ភាគ រយ ស្មើនឹង២១,៥១៧ គិតនៅក្នុងខែសីហា ឆ្នាំ២០១២ ។

សហព័ន្ធខាងលើបានចេញ សេចក្ដីប្រកាសព័ត៌មានមួយថា យានយន្ដរបស់បរទេសជា ច្រើន ម៉ាកក៏លក់ បានថយចុះថយដែរ ។ តួលេខបង្ហាញឱ្យដឹងថា ការធ្លាក់ចុះមានរហូតដល់៦,៨ភាគរយ ស្មើនឹង៤៦,១២៨ គ្រឿង គិតនៅក្នុងខែសីហា។

Photo by Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>