Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ខណ្ឌមានជ័យ ចុះត្រួតពិនិត្យ សកម្មភាពធ្វើ អត្តសញ្ញាណប័ណ្ណ ប្រជាពលរដ្ឋខ្មែរ នៅសង្កាត់ព្រែកឯង

$
0
0

ភ្នំពេញៈ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នេះ គឺមានរយៈពេល៦ថ្ងៃហើយ ដែលអាជ្ញាធរខណ្ឌមានជ័យ បានចុះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ សម្គាល់ជន ជាតិខ្មែរ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នៅរសៀលថ្ងៃនេះដែរ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន រួមទាំងមន្រ្តីរាជការក្រោមឱវាទ បានចុះត្រួតពិនិត្យការងារ ធ្វើអត្តសញ្ញាណប័ណ្ណសម្គាល់សញ្ជាតិខ្មែរ ដែលប្រជាពលរដ្ឋស្ថិតនៅសង្កាត់ព្រែកឯង ។

អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានឲ្យដឹងថា ការធ្វើអត្តសញ្ញាប័ណ្ណ ជូនប្រជាពលរដ្ឋខ្មែរនៅពេលនេះ គឺជាការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រោមការបញ្ជាផ្ទាល់ ពីឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេងនិងតាមការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុ យកទៅប្រើប្រាស់តាមការចាំបាច់។

ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនោះដែរ លោក គួច ចំរើន ក៏បានធ្វើការណែនាំ ក៏ដូចជាការហាមប្រាម មិនឲ្យមន្រ្តីនគរបាលណាម្នាក់ យកប្រាក់ពីប្រជាពលរដ្ឋ ក្នុងការ បំពេញឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណនោះជាដាច់ខាត ហើយលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ សូមឲ្យនំាគ្នាទៅចុះឈ្មោះ ធ្វើទាំងអស់គ្នា ។

លោកអភិបាលខណ្ឌ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបាននាំគ្នា ចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ ក្នុងរយៈពេល៦ថ្ងៃនេះ នៅសង្កាត់ព្រែកឯង បានចំនួនជាង៤០០នាក់ ក្នុងចំនួន៦១៥នាក់ លោកក៏បានសម្តែងការអរគុណដល់ក្រុមអាជ្ញាធរ ដែលបានផ្តល់លទ្ធភាពងាយស្រួល ក្នុងការបំពេញបែបបទ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ ។

លោកបន្តថា នៅក្នុងខណ្ឌមានជ័យ មានប្រជាពលរដ្ឋគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ មានចំនួន ៦៨៥០នាក់ ក្នុងនោះប្រុស ៣៥៩៦នាក់ ។ ក្នុងឱកាសនោះដែរ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ដែលមកធ្វើអត្តសញ្ញាណប័ណ្ណថា ពលរដ្ឋខ្មែរគ្រប់គ្នាត្រូវតែមាន អត្តសញ្ញាណប័ណ្ណ សម្គាល់ខ្លួនគ្រប់ៗគ្នា។

អត្តសញ្ញាណប័ណ្ណ អាចផ្តល់ប្រយោជន៍ ជាច្រើនតាមតម្រូវការ ហើយក៏ធ្វើឲ្យយើងមានផលវិបាក ផងដែរ នៅពេលដែលអត្តសញ្ញាណប័ណ្ណនោះត្រូវបាត់បង់។ ដូច្នេះនៅពេល ដែលធ្វើអត្តសញ្ញាណប័ណ្ណថ្មីរួចហើយ ត្រូវចេះថែរក្សាឲ្យបាន គង់វង្សទុកដាក់ឲ្យបាន ត្រឹមត្រូវចៀសវាងការ បាត់អត្តសញ្ញាណប័ណ្ណនេះ តែបើបាត់ ត្រូវរាយការណ៍មកនគរបាល ឬសង្កាត់ជាបន្ទាន់ ដើម្បីចៀសវាងការជួប នូវបញ្ហាលំបាកទៅថ្ងៃក្រោយ។

ជាមួយគ្នានោះដែរ លោក គួច ចំរើន បានឧបត្ថម្ភដល់ក្រុមនគរបាល ធ្វើអត្តសញ្ញាណប័ណ្ណ ដោយក្នុងមួយថ្ងៃ ៥ម៉ឺនរៀល សម្រាប់បាយថ្ងៃត្រង់ផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles