Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

OPEC: តម្លៃប្រេង អាចនឹងថយចុះ បន្ដិចវិញ

$
0
0

វៀនណាៈ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១២ ថា អូពិក និយាយថា តម្លៃប្រេងអាចនឹងថយចុះបន្ដិចវិញ ។

នៅថ្ងៃចន្ទ ទី០៣ ខែកញ្ញា អង្គការផលិត និងចែកចាយប្រេងលំដាប់កំពូលនៅលើពិភពលោក ហៅកាត់ OPEC បានលើកឡើងថា តម្លៃប្រេងគិតនៅក្នុងសបា្ដហ៍មុនបានធ្លាក់ចុះបន្ដិច ពោលបានធ្លាក់ចុះ ១,៤ ភាគរយ ដោយ ក្នុង១បារ៉ែល ស្មើនឹង ១១០,៨០ដុល្លារ ។

សូមបញ្ជាក់ថា អង្គការអូពិក ធ្លាប់បានជំរុញឱ្យបណ្ដាប្រទេសផលិតប្រេងនៅលើពិភពលោក ពិសេសប្រទេស អារ៉ាប៊ី សាអូឌីត គួរតែបង្កើនការផលិតប្រេងឱ្យបានច្រើនថែមទៀត គោលបំណងបំពេញសេចក្ដីត្រូវការប្រើ ប្រាស់ទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។

តាមរយៈការអំពាវនាវ និងជំរុញឱ្យបណ្ដាប្រទេសនានានៅលើពិភពលោកបង្កើនការផលិតប្រេងនេះ ត្រូវបាន ក្រុមអ្នកវិភាគជាច្រើនសម្ដែងមតិថា ក្រោយពីមានការប្រកាសនេះតម្លៃប្រេងមិនថា ទាំងប្រេងឆៅ និងប្រេង ចម្រាញ់រួច តម្លៃនៅលើទីផ្សារបានថយចុះជាងមុនបន្ដិចមែន។

ថ្វីត្បិតតែមានការលើកឡើងថា តម្លៃប្រេងនឹងបន្ដធា្លក់ចុះបន្ដិចវិញក៏ពិតមែន តែតម្រូវការទីផ្សារប្រេងនៅក្នុង ប្រទេសចិន នៅតែជាបញ្ហាចោទនៅឡើយ ព្រោះប្រទេសនេះ ត្រូវការប្រេងប្រើប្រាស់ជាច្រើន។

គេបានដឹងថា ស្របពេលនេះដែរ ប្រេងឆៅត្រូវបាននាំចេញពីអ៊ីរ៉ាក់ បន្ដកើនឡើងខ្លាំងជារៀងរាល់ថ្ងៃ គិតជា មធ្យមមានបរិមាណ ២.៥៦៥លានបារ៉ែល គិតក្នុងខែសីហា កន្លងមកនេះ។ គិតមកដល់ត្រឹមថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ២០១២ ការនាំចេញប្រេងពីអ៊ីរ៉ង់ ក្នុង១ថ្ងៃ២លានបារ៉ែល ផងដែរ ។

ជុំវិញបញ្ហាប្រេងនេះដែរ អង្គការអូពិក មានបំណងចង់កាត់បន្ថយការនាំចេញប្រេងឆៅទៅកាន់អាមេរិក និងទីផ្សារ នានានៅប្លុកអឺរ៉ុប ហើយការកាត់បន្ថយនេះនឹងធ្វើឡើងប្រមាណ១ភាគរយ ស្មើនឹង២៣,៨ លានបារ៉ែលក្នុង១ថ្ងៃ ។

ការធ្វើដូច្នេះ ដោយផ្អែកលើការផលិតប្រេងនៅក្នុងតំបន់មានសន្ទុះកើនឡើង ម្ល៉ោះហើយតម្រូវការក៏ អាចនាំចូល តិចជាងគ្រាមុនៗដែរ ។  ព្រោះបើតាមការប្រកាសមួយបានគូសបញ្ជាក់ថា តម្លៃប្រេងកាន់តែកើនឡើងខ្លាំង វាជះ ឥទ្ធិពលខ្លាំងក្លាដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាក់ជាមិនខាន ហើយជាការរាំងខ្ទប់ដល់ការងើបឡើងវិញ សេដ្ឋកិច្ចពិភពលោកផងដែរ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles