Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកឧត្តមសេនីយ៍ បែន រ័ត្ន ឧបត្ថម្ភដល់ ក្មេងប្រុសម្នាក់ រងគ្រោះថ្នាក់យ៉ាង ធ្ងន់ធ្ងរ ដោយសារ ឆក់ខ្សែភ្លើង

$
0
0

ភ្នំពេញៈ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឧបត្ថម្ភទឹក ប្រាក់១០០ដុល្លារ ដល់ក្មេងប្រុសម្នាក់ ដែលទទួល រងគ្រោះថ្នាក់យ៉ាង ធ្ងន់ធ្ងរ ដោយសារ ឆក់ខ្សែភ្លើង រហូតទៅ ដល់កាត់ដៃ ទាំងគូចោល ក្នុងឧប្បតិហេតុ លើក ដែកតាមដង ដែកផ្លូវប៉ះ និង បង្គោលភ្លើង ស្ថិតនៅ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍បានបន្តថា នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ លោកនិងឲ្យសហការី របស់លោកយកទៅ ប្រគល់ជូនជនរងគ្រោះ នៅមន្ទីរពេទ្យតែម្តង។

លោកឧត្តមសេនីយ៍ បែន រ័ត្ន ធ្លាប់ជាមន្រ្តីបម្រើការងារ នៅខេត្តក្រចេះផងដែរ។

គួរបញ្ជាក់ថា ក្មេងប្រុសម្នាក់ ត្រូវបានទទួល រងគ្រោះថ្នាក់យ៉ាង ធ្ងន់ធ្ងរ ដោយសារ ឆក់ខ្សែភ្លើង រហូតទៅ ដល់កាត់ដៃ ទាំងគូចោល ក្នុងឧប្បតិហេតុ លើក ដែកតាមដង ដែកផ្លូវប៉ះ និងបង្គោលភ្លើង ស្ថិតនៅ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលាម៉ោង២និង៣០ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ ។

តាមសម្តីក្រុមគ្រួសារ បានឲ្យដឹថា មូលហេតុដែលបណ្តាឲ្យ ពេទ្យកាត់ដៃទាំងគូ កូនរបស់គាត់ នោះ ដោយសារតែ មុខរបួសហើមស្អុយរលួយ និង មានដង្កូវ និងរលះសាច់ទាំងដុំៗ បន្ទាប់ពីបញ្ជូនទៅ មន្ទីរពេទ្យ ។

ក្រុមគ្រួសារបានបន្តថា កូនរបស់គាត់ដែលរងគ្រោះមានឈ្មោះ មិន រក្សា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិរកាកណ្តាលមួយ ឃុំរកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ ជាកូនទី៤ ក្នុងចំណោម កូន៤នាក់ ធ្វើជាកម្មករលើកដែក នៅខេត្តស្ទឹងត្រែង ចំណែកឯការ ជួបឧប្បត្តិហេតុខាងលើនេះ គឺកូន របស់គាត់ កំពុងធ្វើការ លើកដែកនៅតាមផ្លូវ ស្ថិតក្នុងទីរួមខេត្តស្ទឹងត្រែង ។

ចំណែកតាមការបញ្ជាក់ ពីបងប្អូនសាច់ញាតិ បានឲ្យដឹងថាបច្ចុប្បន្ន មួយផ្នែកនៅលើ រាង្គកាយ របស់ ជនរងគ្រោះ កំពុងទទួលនូវ ភាពរលួយ ជាបន្ត បន្ទាប់ ហើយក្រុមគ្រួសារ ស្ថិតក្នុងភាពក្រីក្រ ពុំមាន លទ្ធភាព គ្រប់គ្រាន់ ដើម្បីព្យាបាលឲ្យជាសះស្បើយនោះទេ ។

ក្រុមគ្រួសារជនរងគ្រោះ បានអំពាវនាវ ដល់សប្បុរសជនដែលមានចិត្ត អាណិតអាសូរ ដល់ក្មេងប្រុស រងគ្រោះ ហើយចង់ឲ្យ ជាសះស្បើយដូចដើម សូមមេត្តាជួយឧបត្ថម្ភជាសម្ភារៈនិងថវិកា ដល់ក្រុម គ្រួសារខាងលើ ដែលមានអាស័យដ្ឋាន នៅភូមិរកាកណ្តាល១ ឃុំរកាកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ ទូរស័ព្ទលេខ ០៩៧ ៧៣ ៥៥ ៦៣០ និង០៩៧ ៩៥ ៤៧ ៧២៨ និង០៨៨ ៧៤០០៤២០ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles