Quantcast
Viewing all articles
Browse latest Browse all 8042

ដាក់បញ្ចាំ ប្លង់ដី ៣ម៉ឺនបាតដាច់ ខឹងគេមិនឲ្យលួស យកកាំបិត ដេញកាប់ ម្ចាស់លុយ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ 02នាក់ឪពុកកូន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីថ្ងៃទី03 ខែកញ្ញា ឆ្នាំ2012 វេលាម៉ោង 12និង30នាទីថ្ងៃត្រង់ នៅចំណុចក្រោយស្តង់ត្រី ក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ជនសង្ស័យទាំង02នាក់ ធ្វើសកម្មភាពដេញកាប់ ប្រជាពលរដ្ឋ នៅផ្ទះក្បែរខាងគ្នា មិនបានបែជាកាប់បំផ្លាញ់ ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ព្រោះតែរឿងគំនុំ ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី4 ខែកញ្ញា ឆ្នាំ2012នេះថា ជនសង្ស័យទាំង02នាក់ ដែលកម្លាំង អ.ហ ចាប់ខ្លួនរួមមាន 1/ឈ្មោះ ចាន់ សុខុម ភេទប្រុស អាយុ 44ឆ្នាំ និង 2/ឈ្មោះ ចាន់ ចម្រើន ហៅ វ័រ ក្រិន ភេទប្រុស អាយុ 18ឆ្នាំ ជនសង្ស័យទាំង02នាក់ ជាឪពុកនិងកូន រស់នៅក្នុងភូមិឃុំ កើត ហេតុខាងលើ។

លោក ហម ម៉ុត បានបន្តថា ការឃាត់ខ្លួន ជនសង្ស័យទាំង02នាក់ ធ្វើឡើងបន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ ឈ្មោះ ម៉ៅ ចិត្រ ភេទស្រី អាយុ 45ឆ្នាំ ដោយជនរងគ្រោះរូបនេះ បានរៀបរាប់ថា កាលពីថ្ងៃទី02 ខែកញ្ញា ម៉ោង8ព្រឹក កន្លងទៅ ខណៈដែលខ្លួនអង្គុយមុខផ្ទះ ជនដៃដល់ ស្រវឹងបានដើរកាន់ កាំបិតស្រែកឡូឡាពេញក្នុងភូមិ ហើយបានដើរសំដៅ មករករឿង និងកាប់ជនរងគ្រោះ តែសំណាងល្អ ជនរងគ្រោះរត់ចូលក្នុងផ្ទះផុត។

ដោយខឹង កាប់ម្ចាស់ផ្ទះមិនបានសម្រេច ជនដៃដល់បានកាប់បំផ្លាញ់ ដើមឈើមុខផ្ទះ អស់ជាច្រើនដើម ហើយក៏ទៅវិញបាត់ទៅ លុះដល់ម៉ោង3ទៀបភ្លឺ ចូលព្រឹក ថ្ងៃទី03 ខែកញ្ញា ស្រាប់តែជនដៃដល់ និងកូនប្រុសបង្កើត បានលើកគ្នាមកស្រែក ទាំងកណ្តាលយប់ ឲ្យជនរងគ្រោះចេញមកក្រៅផ្ទះ ដើម្បីកាប់គ្នា ពេលដែលជន រងគ្រោះមិនចេញ ស្រាប់តែជនដៃដល់ នាំគ្នាកាប់ជញ្ជ្រាំកាំជណ្តើរផ្ទះ និងទ្រព្យសម្បត្តិនៅមុខផ្ទះ ខូចខាតអស់ជាច្រើន។

លោក ហម ម៉ុត បានបញ្ជាក់ថា នៅពេលឃាត់ខ្លួន ជនដៃដល់ពីរនាក់ឪពុកកូន យកមកសួរនាំ យោងការរៀបរាប់របស់ជនរងគ្រោះ និងការបំភ្លឺរបស់លោកមេភូមិ ទើបដឹងថា ដៃដល់និងម្ចាស់ផ្ទះរងគ្រោះ មានគំនុំនិងគ្នា ពាក់ព័ន្ធករណីរឿងលុយកាក់ 03ម៉ឺនបាត ដែលជនដៃដល់ ធ្លាប់យកប្លង់ដី មកបញ្ជាំដាច់ កន្លងទៅថ្មីៗនេះ។ ក្រោយសួរនាំជនសង្ស័យ ពីរនាក់ឪពុកកូន ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>