Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Park Café បង្ហាញ គម្រោងអាហារថ្មី សម្រាប់អតិថិជន

$
0
0

ភ្នំពេញៈ Park Café ដែលជា ក្រុមហ៊ុនផ្តល់ សេវាកម្ម ម្ហូបអាហារប្លែកៗ នៅរាជធានីភ្នំពេញ បានបង្ហាញ កម្រោងសេវាកម្ម អាហារប្រចាំខែថ្មី មួយទៀត ដើម្បីផ្តល់ជូន ដល់អតិថិជនរបស់ខ្លួន ជាមួយនឹង ការចំណាយថវិកា បន្តិចបន្តួច ហើយអាច ទទួលបានអាហារ ដ៏ពិសេស ឈ្ងុយឆ្ងាញ់ រៀងរាល់ខែ ។

ត្រឹមតែ៥,៥ដុល្លារ លោកអ្នកនឹងទទួលបាន អាហារ និងភេសជ្ជៈ១ឈុត យ៉ាងឆ្ងាញ់ពិសារ ដែលក្នុងនោះមាន ទឹកសូដាគីមបួយ (Soda Kiam Bouy) ១កែវ (២ដុល្លារ) ជាមួយនឹង “ឆាបង្គាធំ ជាមួយបន្លែ” ផងដែរ ដែលអាហារនេះ ត្រូវបានលើកទឹកចិត្ត ដល់អតិថិជន ក្នុងគម្រោង ចំណាយប្រចាំខែ របស់គេ ជាមួយនឹង Park Café។

ទោះជាយ៉ាងណា លោកអ្នក នៅតែមានជំរើសច្រើនជានិច្ច ដោយសារតែ Park Café មិនត្រឹមតែបង្កើត គម្រោងអាហារពិសេស ប្រចាំខែនោះទេ ចំពោះពេលរសៀល លោកអ្នកក៏អាច ទទួលបានអាហារសម្រន់ ដ៏ពិសេសមួយឈុត ដោយគ្រាន់តែចំណាយ ២ដុល្លារប៉ុណ្ណោះ នោះលោកអ្នក នឹងទទួលបាន ចៃយ៉បំពងពិសេស (Special Crispy Spring Rolls) ។ ដោយឡែកពេលល្ងាច អតិថិជន អាចជ្រើសរើស អាហារជាច្រើនប្រភេទ តាមតម្រូវការ ជាមួយនឹងបញ្ជីមុខម្ហូប ប្រចាំសប្តាហ៍ ដោយគ្រាន់តែចំណាយ ៥ដុល្លារតែប៉ុណ្ណោះ នោះលោកអ្នកនឹងអាច ទទួលបាន អាហារ សម្រន់ (Appetizer) អាហារចម្អែត (Main Course) ស៊ុប (Soup) និងបង្អែម (Dessert) ជាដើម ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles