Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Romney បេក្ខភាព ប្រធានាធិបតី សហរដ្ឋអាមេរិក សម្រាប់អាណត្ដិថ្មី កំពុងមាន ប្រជាប្រិយភាព

$
0
0

វ៉ាស៊ីនតោនៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១២ថា លោក Mitt Romney  ជាបេក្ខភាព ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់អាណត្ដិថ្មីកំពុងមាន ប្រជាប្រិយភាព ខ្លាំងក្លា ក្រោយពីមានអង្គសន្និបាតសម្រេច ឱ្យលោកឈរឈ្មោះ ជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក កាលពី សបា្ដហ៍មុននោះ។

ក្រោយពីមានបើកអង្គសន្និបាតរួចមក លោក  Romney ទទួលបានសំឡេងគាំទ្រដល់រូប លោកប្រមាណជា៤០ភាគរយ ក្នុងនាមជាអ្នកឈរឈ្មោះ បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងអាណត្ដិថ្មី ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់អាណត្ដិថ្មី នឹងប្រព្រឹត្ដទៅ នៅចុងឆ្នាំ២០១២នេះ ក្នុងនោះក្រុមអ្នកវិភាគផ្នែកនយោបាយជាច្រើនបានលើកឡើងថា បេក្ខភាពដែលសមនឹង តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់អាណត្ដិថ្មីពិតជាល្អមែន ព្រោះសំឡេងប្រជាប្រិយភាពរបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន និង លោក Romney ក៏ជាបុគ្គលដែលល្អដូចគ្នា ដែលពួកគេអាចនិយាយបានថា អ្នកទាំងពីរជាដៃគូប្រកួតប្រជែងគ្នាដ៏ប្រសើរ។

គួររំលឹកថា កាលពីសបា្ដហ៍មុន អង្គមហាសន្និបាតដែលប្រារព្វធ្វើឡើងនៅរដ្ឋផ្លរីដា លោក Romney ទទួល បានសំឡេងគាំទ្ររហូតដល់៤០ភាគរយ។

ក្រោយពីអង្គសន្និបាតបានជ្រើសរើសមេដឹកនាំបក្សសាធារណរដ្ឋរូបនេះឡើង ជាបេក្ខភាពប្រធានាធិបតីសហរដ្ឋ អាមេរិកសម្រាប់អាណត្ដិថ្មីនាពេលខាងមុខនេះ។ ដោយឡែកបណ្ដាអ្នកគាំទ្រដល់លោក បារ៉ាក់ អូបាម៉ា ប្រធានា ធិបតីសហរដ្ឋបច្ចុប្បន្ននេះ ក៏នឹងត្រូវបានគេជ្រើសរើសឱ្យឈរឈ្មោះជាបេក្ខភាព ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់អាណត្ដិថ្មីដេរ ដោយការជ្រើសតាំងនេះនឹងធ្វើឡើងនៅក្នុងសបា្ដហ៍នេះ៕

Photo by DAP-NEWS

លោក Mitt Romney


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>