Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាកសម្លាប់ បុរសម្នាក់ មិនដឹងជា រឿងគំនុំ ឫប្លន់យកម៉ូតូ មិនបានសម្រេច នៅសង្កាត់ស្ទឹងមានជ័យ

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ត្រូវ បានប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់ ដោយមាន ស្នាម អាក ហូរឈាមយ៉ាងច្រើន នៅក្រោមសព ស្ថិតក្រុមទី១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពោលនៅជិតស្ពានដែក កាល ពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ប៉ុន្តែមិនទាន់ដឹងថា ជា ករណីប្លន់ ឫគំនុំនោះទេ ខណៈកម្លាំង នគរបាលមូលដ្ឋាន និងកម្លាំង នគរបាល ជំនាញព្រហ្មទណ្ឌ កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ជាទីបំផុត ។

សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ពាក់អាវ ស ស្លៀកខោខ្មៅ ជើងវែង ហើយត្រូវជន មិនដៃដល់ ប្រើកាំបិទចុងស្រួច អាក សម្លាប់តែម្តង។

មន្រ្តីនគរបាល បានបន្តទៀតថា ករណីអំពើឃាតកម្មខាងលើនេះ អាចមិនមែន ជាការប្លន់យកម៉ូតូនោះទេ ពីព្រោះម៉ូតូ របស់ជនរងគ្រោះ ម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BS-1785 ស្ថិតនៅចំងាយ ប្រហែល ៥០ម៉ែត្រពីសព ។

ក្រោយកើតហេតុ គេឃើញចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ និងកម្លាំងនគរបាល មូលដ្ឋាន ជាច្រើននាក់ ចុះទៅ ពិនិត្យមើល ដើម្បីធ្វើការស្រាវជ្រាវ បន្តទៀត ដើម្បីតាម ចាប់ជនដៃដល់។

ស្នងការរង នគរបាល រាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក៏បានបញ្ជាក់ផងដែរ «ចំពោះករណីនេះ មិនទាន់ដឹងទេ កម្លាំងជំនាញ កំពុងពិនិត្យ និងស្រាវជ្រាវ មើលសិន ពីព្រោះសព ជនរងគ្រោះ នៅក្នុងព្រៃ ហើយម៉ូតូរបស់ជនរងគ្រោះ នៅទីនោះដែរ»។

ក្រោយប្រទះឃើញ សពជនរងគ្រោះ អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យ និងកម្លាំង នគរបាលមូលដ្ឋាន បានទាក់ទង ទៅក្រុមគ្រួសារ របស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>