កំពង់ឆ្នាំង៖ ជនសង្ស័យ ស ផល្លា ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួនកាល ពីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ដោយចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាត លើឈ្មោះ លន់ ឡេង ការឃាត់ខ្លួនបុរសខាងលើ ធ្វើឡើងយោងតាម តាមដីការលេខ 2002 ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ របស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងខត្តកំពង់ឆ្នាំង ។
លោក លឹម ហាក់ នាយការិយាល័យស្រាវជ្រាវ បទល្មើស ព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា បុរសដែលត្រូចឃាត់ខ្លួន ឈ្មោះ ស ផល្លា ភេទប្រុស មានទីលំនៅ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងមនុស្សឃាត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ឈ្មោះ ស ផល្លា ដែលមានទីលំនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មុខរបរជាអ្នកគួកជេរម៉ូតូនឹងជាប្រជាការពារភូមិផងបានយកពូថៅដែលមានដងប្រវែងជិតមួយម៉ែត្រដេញកាប់ឈ្មោះ លន់ ឡេង នៅហាងកាហ្វេរមួយកន្លែង ឈ្មោះ សុខុន ឥន្ធនូស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ក្រោយមកជនរងគ្រោះឈ្មោះ លន់ ឡេង បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ប្អេរឲ្យសមត្ថកិច្ចផ្តល់យុត្តិធម៏នឹងចាត់វិធានការណ៏ជនល្មើសតាមផ្លូវច្បាប់។
ជនសង្ស័យ ឈ្មោះ ស ផល្លា ក្រោយពីសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តចាប់ខ្លួនរួចបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីច្បាប់៕