ភ្នំពេញ ៖ ក្រោយពី មានករណី អាកសម្លាប់ បុរសម្នាក់ ស្លាប់យ៉ាង អាណោច អាធ័មនៅក្រុមទី១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោងប្រមាណ ៨យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤នោះ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាល មូលដ្ឋាន ប៉ុស្តិ៍ស្ទឹងមានជ័យ បានបើកការ ស្រាវជ្រាវ យ៉ាងយកចិត្តទុក រហូតឈាន ទៅដល់ចាប់ ជនដៃដល់ម្នាក់ នៅប៉ុន្មានម៉ោង ក្រោយធ្វើសកម្មភាព ដែលជា មនុស្សញៀនថ្នាំ ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួកទាំង២នាក់ ខាងលើនេះ បានធ្វើឡើង ក្រោមបទ បញ្ជាភ្លាមៗ ពីសំណាក់ស្នងការ នគរបាល រាជធានីភ្នំពេញនិងស្នងការរង ទទួលផែន ព្រហ្មទណ្ឌ ។
មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ជនដៃដល់ ដែលត្រូវចាប់ខ្លួន គឺជាមនុស្សញៀនថ្នាំ យ៉ាងខ្លាំង ខណៈបក្ខពួកម្នាក់ទៀត កំពុងរត់ គេចខ្លួន។
បើតាមការបញ្ជាក់ពី សមត្ថកិច្ច នៅពេលនេះជនសង្ស័យ មិនទាន់សួរចេញ នៅឡើយទេ ដោយសារតែញៀនថ្នាំខ្លាំងពេក។ សូម បញ្ជាក់ថា បុរសម្នាក់ត្រូវ បានប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់ ដោយមាន ស្នាម អាក ហូរឈាមយ៉ាងច្រើន នៅក្រោមសព ស្ថិតក្រុមទី១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពោលនៅជិតស្ពានដែក កាល ពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ប៉ុន្តែមិនទាន់ដឹងថា ជា ករណីប្លន់ ឫគំនុំនោះទេ ។
សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ពាក់អាវ ស ស្លៀកខោខ្មៅ ជើងវែង ហើយត្រូវជន មិនដៃដល់ ប្រើកាំបិទចុងស្រួច អាក សម្លាប់តែម្តង។ មន្រ្តីនគរបាល បានបន្តទៀតថា ករណីអំពើ ឃាតកម្ម ខាងលើនេះ អាចមិនមែន ជាការប្លន់យកម៉ូតូនោះទេ ពីព្រោះម៉ូតូ របស់ជនរងគ្រោះ ម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BS-1785 ស្ថិតនៅចំងាយ ប្រហែល ៥០ម៉ែត្រពីសព៕