Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ប៉ុស្តិ៍ខ្លាងាប់ វរះ៨១៥ ជួបជាមួយភាគីថៃ ពង្រឹងការទប់ស្កាត់ ឆ្លងដែន ខុសច្បាប់

$
0
0

បន្ទាយមានជ័យ ៖ ដោយមើលឃើញ សកម្មភាព ឆ្លងដែនខុសច្បាប់ តែងតែ កើត មានឡើងនោះ កម្លាំងនគរបាល ប៉ុស្តិ៍ខ្លាងាប់ នៃវរះ៨១៥ ខេត្ត បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ បានជួបពិភាក្សា ជាមួយភាគីថៃ ដើម្បីរួមគ្នាពង្រឹង និងចូលរួមស្កាត់ បញ្ហាសង្គមមួយនេះ កាន់តែមានប្រសិទ្ធភាព ។

មន្រ្តីនគរបាល វរការពារព្រំដែនលេខ ៨១៥ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា «នៅវេលា ម៉ោង៩ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ កម្លាំងនគរបាល ប៉ុស្តិ៍ខ្លាងាប់ ចំនួន ៦នាក់ ដឹកនាំដោយ លោកអនុសេនិយ៍ទោ អៀង សុខុម នាយរងប៉ុស្តិ៍ សហការ ជាមួយទាហានផ្នែកសឹករង ស្រុកម៉ាឡៃ ចំនួន ៣ នាក់បាន ជួបពិភាក្សា ជាមួយទាហានថៃ ចំនួន៥នាក់ ដឹកនាំដោយលោក អនុសេនិយ៍ឯក អភិសិទ្ធ ស៊ីមឿង មេបញ្ជការរង កងរយលេខ1201 ដើម្បី ពិភាក្សាស្តីពីការ បន្តកិច្ចសហការ ទប់ស្កាត់បទល្មើសឆ្លងដែន និងការ ពង្រឹងសម្ព័ន្ធ មេត្រីភាពជាមួយគ្នា»។

មន្រ្តីនគរបាល បានបន្តទៀតថា ដោយមាន ការណែនាំ និងបទបញ្ជាពីសំណាក់ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម លើការពង្រឹងសន្តិសុខ និងការ ទប់ស្កាត់ ការឆ្លងដែនខុសច្បាប់នោះ កម្លាំងនគរបាលវរះ៨១៥ នៅតាម គោលដៅ តែងតែចុះល្បាត តាមភូមិសាស្រ្ត ដើម្បីទប់ស្កាត់នូវបញ្ហាទាំងនេះ ។

បើតាមមន្រ្តីនគរបាល ដដែល ក្រោយការជួបពិភាក្សា ជាមួយភាគីថៃរួចមក កម្លាំងទាំង២អង្គភាព បានសន្យា កាន់តែខ្លាំងឡើង ដាច់ខាតមិនឲ្យមាន សកម្មភាព លួចឆ្លងដែន ខុសច្បាប់ទៀតនោះទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>