Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាលខេត្ដព្រៃវែង តាមចាប់ក្រុម ចោរប្លន់ ប្រើកាំភ្លើងអាកា៣នាក់ ក្រោយ ធ្វើសកម្មភាព នៅស្រុកពារាំង

$
0
0

ព្រៃវែង ៖ ជនសង្ស័យចំនួន៣នាក់ ដែល ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្លន់ដោយ ប្រើកាំភ្លើងអាកា ស្វ័យបត់ កាំបិតផ្គាក់និង ពូថៅដៃ ត្រូវបានកម្លាំង នគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដព្រៃវែង សហការ ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកពារាំង ធ្វើការស្រាវជ្រាវចាប់ខ្លួនកាល ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។

ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព ចូលប្លន់ផ្ទះរបស់ប្រជាពលរដ្ឋ កាលពីវេលា ម៉ោងប្រមាណ៦និង ៣០នាទីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្ដព្រៃវែង។

ស្នងការរងនគរបាលនិងជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ លោកសេង សុភក្ដិ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចរបស់លោក ចាប់ខ្លួននិង កំពុងកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។

លោកសេង សុភក្ដិបានបន្ដទៀតថា ជន សង្ស័យទាំង៣នាក់ ក្នុងចំណោមបក្ខពួក៤ នាក់ ប្រដាប់ដោយ កាំភ្លើង អាកាកាត់ស្វាយ ពីរដើម កាំបិតផ្គាក់មួយ ពូថៅមួយ ចូល ទៅប្លន់ទ្រព្យសម្បត្ដិនៅ ផ្ទះជនរងគ្រោះឈ្មោះរាំង កៅ អាយុ៤៧ឆ្នាំ ជាប្ដីនិងប្រពន្ធ ឈ្មោះណត ភាព អាយុ៣៧ឆ្នាំ ។

លោកបញ្ជាក់ថា ក្នុងសកម្មភាពប្លន់ទ្រព្យសម្បត្ដិនេះ ក្រុមចោរបានភ្ជង់ និងវាយជនរងគ្រោះ បង្ខំឱ្យប្រគល់ ទ្រព្យ សម្បត្ដិឱ្យពួកវា លុះពេលបានទ្រព្យសម្បត្ដិ រួមមានលុយ ៣លានរៀល លុយដុល្លារ ៨០ និងមាស ៧ជី កន្លះ រួច ហើយក៏គេចខ្លួន រហូតថ្ងៃទី២៦ ខែតុលា ទើបកម្លាំងនគរបាលរបស់លោក តាមស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួនតែម្ដង ។

តាមការបញ្ជាក់ពីមន្ដ្រីនគរបាលរូបនេះ ជនសង្ស័យទាំង៣នាក់រួមមាន ទី១ឈ្មោះ មាស ហុន អាយុ៤១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ទី២ ឈ្មោះចេន ជឿន អាយុ ៣៤ឆ្នាំ រស់នៅភូមិស្វាយ និងទី៣ ឈ្មោះហ៊ីម សុខ អាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃក្រឡាញ់ធំ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្រោម ការសួរនាំនិងឃុំខ្លួននៅស្នងការដ្ឋាននគរ បាលខេត្ដ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅ កាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>