ព្រៃវែង ៖ ជនសង្ស័យម្នាក់ ដោយសារ តែឃើញម្ចាស់ផ្ទះចាក់ទ្វាររបងចោល ហើយ ចេញទៅក្រៅបាត់ ក៏ឆ្លៀតឱកាសផ្លោះតាម របងចូលទៅរើកកាយ ទ្រព្យសម្បត្ដិនៅក្នុង ផ្ទះ ស្រាប់តែសមត្ថកិច្ចនិង ប្រជាពលរដ្ឋនៅ ក្នុងភូមិដឹងទាន់ ហើយចូលទៅចាប់ពេល កំពុងធ្វើសកម្មភាព កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រំ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះផល បូរិន អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដោយឡែកម្ចាស់ផ្ទះរងគ្រោះ ឈ្មោះរស់ ឃីម ភេទស្រី អាយុ៣៦ឆ្នាំ ។
មន្ដ្រីនគរបាលបានបន្ដថា មុនពេលកើត ហេតុម្ចាស់ផ្ទះបិទទ្វាររបង ដោយចាក់សោ រួចចេញទៅក្រៅបាត់ ស្រាប់តែជនសង្ស័យរូបនេះ បានធ្វើសកម្មភាពផ្លោះតាមរបង ចូលទៅរើកកាយទ្រព្យសម្បត្ដិ នៅក្នុងទូពេលនោះអ្នកជិតខាងដឹង ក៏រាយការណ៍ជូនសមត្ថកិច្ចចុះទៅ អន្ដរាគមន៍និងចាប់ខ្លួនជន សង្ស័យរូបនេះតែម្ដង ។
បច្ចុប្បន្នជនសង្ស័យស្ថិតក្រោមការឃុំ ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។