កំពង់ចាម ៖ មេដឹកនាំការតវ៉ា របស់ កម្មករ ជាង១០០នាក់ នៅរោងចក្រជូហួយ ស្ថិតនៅស្រុកជើងព្រៃ ខេត្ដ កំពង់ចាម ដែល ត្រូវសមត្ថកិច្ចចាប់ខ្លួនចំនួន១០នាក់ ដែល ចោទប្រកាន់ថា ដឹកនាំការតវ៉ាឱ្យក្លាយ ជាអំពើហិង្សា រហូតដុតរោងចក្រ និងគប់សមត្ថកិច្ចរងរបួស កាល ពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤នោះ ឥឡូវមេដឹកនាំ៥នាក់ ត្រូវបានដោះលែងនៅ សល់៥នាក់ទៀត បន្ដការសួរនាំ ។
ប្រភពព័ត៌មានពីមន្ដ្រីសហជីពខេត្ដកំពង់ ចាម បានឱ្យដឹងថា តំណាងកម្មករ៥នាក់ ត្រូវបានសមត្ថកិច្ចនិង តុលាការ ខេត្ដដោះលែង ហើយ៥នាក់ទៀតបន្ដការសួរនាំនៅឡើយ។
មន្ដ្រីសហជីពបានចាត់ទុកថា ការដោះ លែងតំណាងកម្មករទាំង៥នាក់នេះ បង្ហាញ ឱ្យឃើញពីសភាព ការណ៍ ធូរស្រាលឡើងវិញ ។
សូមបញ្ជាក់ថា កម្មករជិត២០០នាក់ ដឹកនាំដោយមន្ដ្រីសហជីពស៊ីខៅឌូ បានធ្វើការតវ៉ា រហូតផ្ទុះជាអំពើ ហិង្សា ដោយកម្មករប្រើដុំថ្ម ដំបង កាំបិត និងសាំង ដុតទ្វាររោងចក្រ ហើយគប់ទៅលើក្រុមសមត្ថកិច្ច បណ្ដាលឱ្យ នគរបាល៤នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរនិងសន្ដិសុខរោងចក្រ ពីរនាក់ផងដែរ ខណៈដែលកម្មករ ជិត៣០០០នាក់ចូលធ្វើការងារជាធម្មតា ។
អធិការរង នគរបាលជើងព្រៃ លោក ប្រាក់ សុខធឿន ដែលត្រូវកម្មករគប់ និងចាក់សាំងបម្រុងដុត
វត្ថុតាង ដែលកម្មករប្រើ ដើម្បីដុតបំផ្លាញ និងគុបបំផ្លាញ រោងចក្រ