មណ្ឌលគិរីៈ តាមប្រភពព័ត៌មាន បានអោយដឹងថា នៅជុំវិញបរិវេណតំបន់ អូរក្ល ឃុំចុងផ្លាស់ ស្រុកកែវសីមានេះ បើទោះបី ក្រុមអាជ្ញាធរស្រុក-ខេត្ត និងជំនាញបានធ្វើការហាមប្រាម យ៉ាងណាក៍ដោយ ក៏នៅតែមាន ក្រុមប្រជាពលរដ្ឋ មួយចំនួន នៅតំបន់នោះ ក៍ដូចជាក្រុមអ្នកមានលទ្ធភាព មួយចំនួនពោលគឺ អ្នកមានលុយកាក់ បាននឹងបន្តនាំគ្នាជីកកាយ ឥតឈប់ឈរបើទោះបីបានរ៉ែរែមិនបាន ពួកគេនៅតែនាំគ្នា ប្រកបមុខរបរនេះដែរ ។ ទង្វើដែលបង្ក អោយមានសកម្មភាព ខាងលើនេះកើតឡើងបានគឺ ត្រូវគេអះអាងថា មានការ បើកភ្លើងខៀវ ពីលោក នាយប៉ុស្តិ៍ប្រចាំទីនោះ ឈ្មោះ ឡេវ វិបុល ផ្ទាល់តែម្តងទើបពួកគេធ្វើបាន។
សេក្តីរាយការណ៍មន្តទៀតថា លោកនាយប៉ុស្តិ៍ចុងផ្លាស់ ជាមួយការបើកភ្លើងខៀវនេះពិតជាអាច មានផលប្រយោជន៍ យ៉ាងពិតប្រាកដ យ៉ាងកាក់កបហើយម្យ៉ាងវិញទៀតលោក នាយប៉ុស្តិ៍ ក៍អាចមានភាគហ៊ុន ជាមួយរណ្តៅរ៉ែមាស អនាធិបតេយ្យនោះដែរ ហើយការប្រមូលផល ប្រយោជន៍ទាំងនោះក៍មិនមែនវិចលុយម្នាក់ឯងឡើយអាចយកទៅវៃ ចំណែកជាមួយមេរបស់ខ្លួនឈ្មោះ ស៊ុន ប៊ុនធឿន ជាអធិការស្រុកកែចសីមា ។ មិនតែប៉ុណ្ណោះ នៅមានសេចក្តីរាយការណ៍ ពីមន្ត្រីជំនាញ មន្ទីររ៉ែនិងថាមពលបានបង្ហើបអោយដឹងថា លោកនាយប៉ុស្តិ៍រូបនេះ អាចជាប់ពាក់ព័ន្ធជាមួយក្រុមជីករ៉ែ អនាធិបតេយ្យទាំងនោះ អោយនាំចូលរំសេវ និងជាតិផ្ទុះសម្រាប់កំទេចថ្ម ដោយខុសច្បាប់ទៀតផង ។
ក្រុមប្រជាពលរដ្ឋទាំងអស់បានសំណូមពរដល់លោក ស៊ុន ប៊ុនធឿន អធិការស្រុកកែវសីមា ល្មមចុះស្រាវជ្រាវ មើលកូនចៅ របស់ខ្លួនដូចជាលោក នាយប៉ុស្តិ៍ ខាងលើនេះផង ដើម្បីអោយ ការិយាល័យជំនាញ គេមានវិធានការនិងចំណាត់ការ។ បើសិននៅតែបណ្តែតបណ្តោយ ទៀតអំពីសកម្មភាពអនាធិបតេយ្យនោះកើតឡើងវាអាចបង្ករអោយ ជីវិតមនុស្សស្លប់ ជាបន្តបន្ទាប់ជាក់ស្តែងនៅថ្ងៃទី ២៨ តុលា ឆ្នាំ២០១៤នេះ បុរសម្នាក់បានស្លាប់ ដោយសារដាច់ខ្សែកាប នៅក្នុងរណ្តៅរ៉ែ នោះផងដែរ សមត្ថកិច្ចប្រាប់អោយដឹងថា ឈ្មោះ ងួន ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករមកពីខេត្ត ក្រចេះបានជួយដឹកជញ្ជូនសព ទៅប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណតាមប្រពៃណី។
លោក សាន់ ដារិទ្ធិ ប្រធានមន្ទីរ រ៉ែនិងថាមពល ខេត្ត បានបញ្ជាក់ប្រាប់ថា នៅរសៀលថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៤នេះ លោកបានទទួលព័ត៌មាន ថាពិតជាមានមនុស្សស្លាប់យ៉ាងពិតប្រាកដមែន ហើយបទល្មើស នៃសកម្មភាពជីកកកាយរ៉ែ អនាធិបតេយ្យ នៅទីនោះ លោក កំពុងមាន ការសង្ស័យ ទៅលើឃុំ និងលោកនាយប៉ុស្តិ៍ ថាមានការបណ្តែត បណ្តោយធូរលុងពេក។
លោកបន្តទៀតថាមានការសង្ស័យជាច្រើនដល់លោកមេប៉ុស្តិ៍នៅទីនោះដែរថាមានការបើកភ្លើងខៀវ ក្នុងការអោយ ជីកកកាយ និងនាំយករំសេវ សារធាតុគីមី ចូលទៅទីនោះដោយគ្មានការរឹតបណ្តឹង ។ ទាក់ទងការចោទប្រកាន់ខាងលើនេះ នៅពុំអាចសុំការបំភ្លឺ ពីលោកនាយប៉ុស្តិ៍បានទេ ៕