បាត់ដំបង ៖ កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន ម៉ាទឹកកក៥ថង់ ទៅតុលាការ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ចាត់ការបន្ត តាមច្បាប់បន្ទាប់ពី កម្លាំងនគរបាល បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ កាលពីម៉ោង១៤ និង៣០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅចំណុចក្រុមទី២ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោក ស៊ាន សូណាល់ នាយរងការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន ខេត្តបានឱ្យដឹងថា ជន សង្ស័យ ដែលសមត្ថកិច្ចឃាត់បានមានឈ្មោះ អេង គឹមហួត អាយុ២៥ឆ្នាំមរស់ នៅភូមិបឹងបេង ឃុំ អន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ព្រមទាំងរឹបអូស បានវត្ថុតាងមានថ្នាំញៀន ម៉ាទឹកកក៥ថង់ ស្មើ ទម្ងន់២,៧៧ក្រាមដាវ សាម៉ូរ៉ៃចំនួន២ និងទូរស័ព្ទចំនួន១គ្រឿងនិងសម្ភារៈមួយចំនួន ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរកស៊ីលក់ថ្នាំញៀន ពិតប្រាកដមែន ។
បច្ចុប្បន្នមន្រ្តីការិយាល័យ ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខេត្តនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ចាត់ការបន្ត តាមច្បាប់ ៕