Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ម៉ូតូបុកម៉ូតូ រងរបួសធ្ងន់ ស្រាល៥នាក់

$
0
0

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាង ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៨ និង៣០ នាទីយប់ ថ្ងៃទី៣១ តុលា ២០១៤ នៅលើកំណាត់ផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ និងស្រាល  ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូវីវ៉ា ពណ៌ខ្មៅមួយគ្រឿង ជិះដោយបុរសពីរនាក់ បើកប្រដេញគ្នា ជាមួយម៉ូតូមិនស្គាល់ អត្តសញ្ញាណមួយគ្រឿងទៀត តាមផ្លូវលេខ៧០ ក្នុងទិសដៅពីជើងទៅក្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកចំចំហៀង ខាងក្រោយម៉ូតូម៉ាក ហុងដាឌ្រីម សេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BR-5322 ជិះដោយបុរស-នារី ៣នាក់ ដែលធ្វើដំណើរស្របទិសគ្នាពេញទំហឹង បណ្តាលឱ្យ បុរសបើកម៉ូតូហុងដាឌ្រីមសេ១១០ និងអ្នកនារីរួមដំណើរជាមួយរងរបួសធ្ងន់ ចំណែកបុរសពីរនាក់ទៀតដែលជិះម៉ូតូវីវ៉ា និងបុរសម្នាក់ដែលរួមដំណើរ ជាមួយម៉ូតូហុងដាឌ្រីម រងរបួសស្រាល ។ បន្ទាប់មកគេឃើញបុរសជិះម៉ូតូវីវ៉ាទាំងពីរនាក់ ដែលរងរបួសស្រាលនាំគ្នារត់ចោលម៉ូតូគេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យច រាចផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images