Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ខណ្ឌដូនពេញ អញ្ជើញចូលរួម បើកបវេសនកាល ឆ្នាំថ្មី ២០១៤-២០១៥ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ

$
0
0

ភ្នំពេញ ៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងថ្នាក់ដឹកនាំសាលាខណ្ឌ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ បានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ។

នៅក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួម ពីគណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។

ជាមួយនឹងការបើកបវេសនកាលនេះ អភិបាលខណ្ឌដូនពេញ ក៏បានអាននូវសារលិខិត របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបវេសនកាលថ្មីនេះថា ថ្ងៃទី០១ វិច្ឆិកា ២០១៤ នេះ ជាថ្ងៃដែលមាន អត្ថន័យដ៏ ជ្រាលជ្រៅមួយ សម្រាប់វិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៤-២០១៥ ដែលជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្ស និស្សិត ក្នុងវ័យសុក្សា កុលបុត្រធីតា ជាទីស្រឡាញ់របស់យើង គ្រប់គ្នាបន្តការសិក្សាទៅថ្នាក់ខ្ពស់ទៀត និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូង សម្រាប់កុមារ ដែលទើបដល់អាយុ ត្រូវចូលរៀន ។

លោក គួច ចំរើន បានបន្តសារលិខិតនោះទៀតថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើង ក្នុងបុព្វហេតុ លើកតម្កើងវប្បធម៌ ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់តឿនកុលបុត្រ ធីតាខ្មែរ ដែលជាសសរទ្រូង របស់ជាតិ ឲ្យស្រវាស្រទេញរកចំណេះដឹង ជំនាញវិជ្ជាជីវៈសម្រាប់ ជីវិតផ្ទាល់ខ្លួន ឲ្យបានប្រកបដោយ ភាពថ្លៃថ្នូ ជាពិសេសឲ្យ បានយល់ច្បាស់ថា ចំណេះវិជ្ជា គឺជាទ្រព្យដ៏មានតម្លៃ, រួមចំណែកលើកតម្កើងកិត្យានុភាពជាតិឲ្យ កាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្របកដោយសុខដុមរមនា ។

លោកអភិបាលខណ្ឌក៏បានផ្តាំផ្ញើ និងជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ហើយមិនត្រូវគេចសាលា និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជា ការសេពគ្រឿងញៀន បងតូចបងធំ ល្បែងស៊ីសង និងចូលក្លឹបរាំលេងកម្សាន្ត ភ្លេចការរៀនសូត្រជាដើមនោះ ។

លោកបានលើកឡើងទៀតថា ចាប់ពីពេលនេះតទៅ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា មានកំណែទម្រង់ទៅលើវិស័យ អប់រំ តាមរយៈការរឹតបន្តឹងពេលប្រឡងនោះ ដូច្នេះម្នាក់ៗត្រូវខិតខំរៀនសូត្រ បើមិនដូច្នោះទេ មិនអាចមានឱកាស ប្រឡងជាប់ឡើយ ។

ជាក់ស្តែងសម្រាប់ការប្រឡងបាក់ឌុប នៅឆ្នាំ២០១៤ នេះ ចំនួនសិស្សជាប់មាន ប្រមាណជា ២៥% រហូតមានការរៀបចំ ប្រឡងលើកទី២ ហើយមានអ្នកជាប់ ត្រឹមតែប្រមាណ ១៧%ប៉ុណ្ណោះ ។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានជំរុញឲ្យគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវចូលរួមទាំង អស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងវិន័យ ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទាំងអស់ ត្រូវតែខំប្រឹងរៀន មានចំណេះដឹង ក្នុងខ្លួនពិតប្រាកដ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>