Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ចចាប់ឈើ ជាង១០០ដុំ គរទុកបម្រុងដឹក ទៅលក់ នៅវៀតណាម

$
0
0

រតនគិរីៈ កម្លាំងរដ្ឋបាល ព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំង រដ្ឋបាលព្រៃឈើ ខណ្ឌរតនគិរី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ បានចុះប្រតិបត្តិការ ចាប់ឈើប្រណិត ជាង១០០ដុំ ក្បែរកន្លែង តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ខណៈដែលក្រុម ឈ្មួញដឹកយកទៅ គរទុកបម្រុង នាំចេញទៅប្រទេសវៀណាម។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់សង្កេត ឃើញមានក្រុមឈ្មួញ ជាច្រើនក្រុម ជាអ្នកមានលុយ មានអំណាច ក្នុងខេត្តរតនគិរី និងមកពីរាជធានីភ្នំពេញ កំពុងតែប្រណាំងប្រជែងគ្នា ក្នុងជំនួញ ឈើប្រណិតខុសច្បាប់នេះ ដោយក្រុមឈ្មួញខ្លះអាងខ្នង បង្អែកក្រាស់ហ៊ានដឹកទាំងថ្ងៃ និងក្រុមឈ្មួញខ្លះទៀតដឹកពេលយប់ ។

សមត្ថកិច្ចដដែលខាងលើប្រាប់បន្តទៀតថា ចាប់ពីទីរួមក្រុងបានលុង រហូតដល់ច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ មានក្រុមសមត្ថកិច្ចមិនក្រោមពី៥០ ស្ថាប័នទាំងសមត្ថកិច្ចក្នុងខេត្ត និងបញ្ជូនមកពីរាជធានីភ្នំពេញ ប្រចាំ ការ ២៤ម៉ោងលើ២៤ម៉ោង តាមបណ្តោយផ្លូវជាតិលេខ៧៨ ប៉ុន្តែឈើប្រណិត រាប់រយម៉ែត្រគូបក្នុង មួយខែៗមានសេរីភាព ដល់វៀតណាមដោយរលូន ។

សមត្ថកិច្ចខាងលើបញ្ជាក់ឲ្យដឹងទៀតថា ក្រុមឈ្មួញដែលហ៊ាន ដឹកឈើច្រើនសន្ធឹកសន្ធាប់ យកទៅគរ ទុកបម្រុងដឹកទៅលក់នៅប្រទេសវៀតណាមនេះ ហាក់បីដូចជាមិនញញើត នឹងសមត្ថកិច្ចក្នុងខេត្ត នោះទេ។

បច្ចុប្បន្នឈើប្រណិត ជាង១០០ដុំនេះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនមករក្សាទុក នៅផ្នែក រដ្ឋបាល ព្រៃឈើបរកែវ ដើម្បីចាត់ចែងតាមច្បាប់ ជាមួយគ្នានេះដែរ គេសង្កេតឃើញ រោងសិប្បកម្ម កែច្នៃឈើប្រណិតជាច្រើនកន្លែងដែលតែងតែដឹកឈើចូលតាមម៉ូតូ តាមរថយន្តដូចហែក ឋិននោះ ហាក់បី ដូចជាមានភាពស្ងប់ស្ងាត់បន្តិគ្រា ដែលមន្ត្រីរដ្ឋបាលព្រៃឈើ ថ្នាក់កណ្តាល មានវត្តមាននៅខេត្តរតនគិរី៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>