Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកថាក់ស៊ីន ផ្តល់កិត្តយស ដល់ព្រះមហាក្សត្រ និងបាន វាយប្រហារគូ សត្រូវតាម កញ្ចក់ទូរទស្សន៍

$
0
0

បាងកក៖ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃធ្លាក់ពីតំណែង បានបង្ហាញខ្លួន តាមកញ្ចក់ទូរទស្សន៍ របស់រដ្ឋប៉ុស្តិ៍លេខ ១១ កាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ ដែលគាត់បានអញ្ជើញ ចូលរួមជាអធិបតីនៃព្រឹត្តការណ៍ការ ប្រកួតប្រដាល់ (muay Thai) របស់ជនជាតិថៃ ដើម្បីធ្វើបុណ្យរំលឹកខួប លើកទី៨៥ របស់ព្រះករុណាថៃ។

នៅក្នុងការប្រកួតនោះដែរ ត្រូវបានគេដាក់ឈ្មោះថា Muay Thai Warriors ដោយមាន ការផ្សាយបន្តផ្ទាល់ចេញពី កន្លែងបណ្តោះអាសន្ន នៅក្នុងសណ្ឋាគារមួយកន្លែង ឋិតនៅក្នុងទីក្រុងម៉ាកាវ។

លោកថាក់ស៊ីនបង្ហាញខ្លួន តាមកញ្ចក់ស្ថានីយទូរទស្សន៍របស់ រដ្ឋជាលើកទី១ហើយ ចាប់តាំងពីគាត់ និងមន្ត្រីជាន់ខ្ពស់របស់គាត់ ត្រូវបានទម្លាក់ចេញពី តំណែងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ដោយសាររដ្ឋប្រហារយោធា។

ការប្រកួតកីឡានោះ ត្រូវបានផ្សាយតាមស្ថានីយ ទូរទស្សន៍ផ្កាយរណប Asia Update ហើយ ឆ្លៀតក្នុងឱកាសនោះ លោកថាក់ស៊ីនក៏បានទាក់ទង ជាមួយក្រុមចលនាអាវ ក្រហមរបស់គាត់ផងដែរ។

លោកថាក់ស៊ីន បានដឹកនាំក្នុងការរៀបចំ គណៈកម្មាធិការឡើងវិញ និងអ្នកទស្សនានៅ ក្នុងទីលានប្រកួត ក្នុងគោលបំណង ដើម្បីអុជភ្លើងទៀន និងច្រៀងចំរៀងផ្តល់ព្រះកិត្តយស ថ្វាយព្រះមហាក្សត្រ មុនពេលដែលគាត់បាន អញ្ជើញចូលរួមជាអធិបតី នូវការប្រកួតកីឡាជាលើកដំបូង។

គាត់បានមានប្រសាសន៍ថា គាត់មានអារម្មណ៍ រំភើបរីករាយយ៉ាងខ្លាំង នៅពេលដែលគាត់បានមើល ទូរទស្សន៍នៃការរំលឹកបុណ្យខួប ជាសាធារណៈរបស់ព្រះមហាក្សត្រ ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែធ្នូ នៅឯសាលប្រជុំ Ananta Samakhom Throne Hall ។

អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏បានឆ្លៀតឱកាស ដើម្បីការពារខ្លួនរបស់គាត់ ពីបទចោទប្រកាន់ថា គាត់បានរំលោភនៃសិទ្ធិអំណាច និងការផ្ដន្ទាទោសទាក់ទងនឹង អំពើពុករលួយ និងបានវាយប្រយុទ្ធគ្នាជាមួយ ក្រុមអ្នកធ្វើរដ្ឋប្រហារឆ្នាំ២០០៦ ដែលពួកគេបានទម្លាក់គាត់ចេញពី អំណាច។

លោកថាក់ស៊ីន បានមានប្រសាសន៍ថា នៅក្នុងថ្ងៃប្រកួតកីឡាថ្ងៃទី៥ ខែធ្នូ គឺជាថ្ងៃដែល គាត់បាននឹកឃើញទៅដល់ថ្ងៃ ដែលគាត់ត្រូវទម្លាក់ ចេញពីអំណាច នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៦ នៅពេលដែលគាត់បានថ្លែង សន្ទរកថាធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរំលឹកបុណ្យ ខួបលើកទី៦០ នៃការឡើងសោយរាជ្យរបស់ព្រះអង្គ។

លោកបានបន្តទៀតថា «ទោះបីជាវាមានរយៈពេល៦ឆ្នាំ កន្លងផុតទៅក៏ដោយ ក៏គ្មានអ្វី ត្រូវបានផ្លាស់ប្តូរនោះទេ» ហើយព្រះករុណានៅតែ ជួយថែរក្សាប្រទេសជាតិដដែល។

លោកបន្តថា «ទោះបីជាខ្ញុំត្រូវគេទម្លាក់ ចេញពីតំណែងដោយ រដ្ឋប្រហារក៏ដោយ នោះហើយជាលទ្ធផលដែល បណ្តាលឲ្យខ្ញុំជាប់ទោស និងនិរទេសខ្លួន ហើយខ្ញុំមិន ដែលបោះបង់ចោលចំពោះ ភក្តីភាពរបស់ខ្ញុំចំពោះព្រះករុណា ម្តងណាឡើយ»។

លោកថាក់ស៊ីនមានប្រសាសន៍ថា គូសត្រូវនយោបាយរបស់គាត់ បានបន្តទម្លាក់កំហុស ទៅលើរូបគាត់ ពីបទប្រឆាំងនិងព្រះមហាក្សត្រ។

គាត់ទទូចចង់បាននូវសម្លេងឃ្លីប ដែលគាត់បានចាក់សម្លេងនោះ នៅខណៈពេលដែល គាត់បានទៅព្យាបាលជម្ងឺ ក្នុងការធ្វើអោយខូច កិត្ដិយសរបស់គាត់ ដោយមានការ ជួបជុំគ្នាប្រឆាំងជាមួយរដ្ឋាភិបាល តាមរយៈក្រុម Pitak Siam នាថ្ងៃទី២៤ ខែវិច្ឆិកា ។

លោកថាក់ស៊ីន បានឲ្យសម្លេងឃ្លីបនោះ ដែលក្រុម Pitak Siam បានអះអាងថា វាជាសម្លេងរបស់ថាក់ស៊ីន ក្នុងការជេរប្រមាថចំពោះ ព្រះមហាក្សត្រ។

នៅពេលបញ្ចប់សុន្ទរកថា លោកថាក់ស៊ីន បានស្នើសុំឲ្យអ្នកទស្សនាទាំងអស់នោះ ច្រៀងចំរៀងជាមួយថា «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូ»៕

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles