ភ្នំពេញៈ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ក្រេឌីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនាំមុខគេមួយ ក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីប្រគល់រង្វាន់ជាលើកទីពីរ ជូនដល់អតិថិជន ដែលបានដាក់ប្រាក់សន្សំ ជាមួយក្រេឌីត ក្រោមការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ព្រមទាំង វត្តមានរបស់ អតិថិជនយ៉ាងច្រើនកុះករ។
ពិធីប្រគល់រង្វាន់ជាលើកទីពីរនេះ បានផ្តល់ជូនរង្វាន់ម៉ូតូហុងដាឌ្រីម ២០១៤ ចំនួន ៣ រង្វាន់ iPad Air ៥ រង្វាន់ និងទូរទស្សន៍ LED ៣២អ៊ីញ ៥ រង្វាន់ជូនដល់អតិថិជន ដែលមានសំណាង។ កម្មវិធីនេះទៀតសោត ធ្វើឡើង ដើម្បីថែ្លងអំណរគុណ និងលើកទឹកចិត្តដល់អតិថិជនដែលបានដាក់ប្រាក់សន្សំជាមួយក្រេឌីត ជាពិសេសតែងតែគាំទ្រ និងទុកចិត្តលើសេវាហិរញ្ញវត្ថុរបស់ក្រេឌីត។
ឈ្មោះអ្នកត្រូវរង្វាន់រួមមាន៖ ម៉ូតូហុងដាឌ្រីម ២០១៤ បានទៅលើៈ ១- សុន សោភា ២- សាំ ចន្ធី ៣- អាន ដារិទ្ធ, រង្វាន់ iPad Air ៥គ្រឿង និងរង្វាន់ទូរទស្សន៍ LED ៣២អ៊ីញ ក៏ត្រូវបានចែកជូន ដល់អតិថិជន ផងដែរ។ ដើម្បីចូលរួមក្នុងកម្មវិធីពិសេសនេះ លោកអ្នកគ្រាន់តែដាក់ប្រាក់ សន្សំជាមួយក្រេឌីត ថ្ងៃនេះនឹងទទួល បានការប្រាក់ខ្ពស់ បំផុតរហូតដល់ ១២% (បញ្ជាក់៖ “សម្រាប់បុគ្គលិកក្រេឌីតមិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះទេ”)។
ជាងនេះទៅទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត សូមជម្រាបជូនអតិថិជន និងសាធារណៈជន ទំាងអស់ឲ្យ បានជ្រាបថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥ គ្រាន់តែបើក គណនីនៅ ក្រេឌីត លោក អ្នកនឹងទទួលបានរង្វាន់ភ្លាមៗ ជាច្រើនដែលមានដូចជា កែវ, បំពង់ទឹកក្តៅ/ត្រជាក់ មួកសុវត្ថិភាព, ទូរទស្សន៍ និងទូទឹកកក។
សូមបញ្ជាក់ថា ជាមួយបទពិសោធន៍ជាង ២០ឆ្នាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត មានបំរើសេវាកម្ម ផ្តល់ប្រាក់ ឲ្យខ្ចី ទទួលប្រាក់បញ្ញើ - សន្សំ និងផ្ទេរប្រាក់ក្នុងស្រុក។ គិតត្រឹមខែសីហា២០១៤ នេះក្រេឌីត មានទ្រព្យ សម្បត្តិសរុប ប្រមាណ ១១១លានដុល្លារសហរដ្ឋអាមេរិច ប្រត្តិបត្តិការក្នុងខេត្តក្រុងចំនួន ១៧ មានការិយាល័យប្រមាណ៨០ និងបុគ្គលិកជាង ១២០០នាក់។
សម្រាប់ព័ត៌មានបន្ថែម៖ 089 98 98 18