សេចុង៖ មន្រ្តីរដ្ឋភិបាលប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទថា កូរ៉េខាងត្បូង និងប្រទេសចិនបាន ព្រមព្រៀង ថានឹងរួមគ្នាទប់ស្កាត់ការនេសាទខុសច្បាប់ នៅក្នុងដែនសមុទ្ររៀងៗខ្លួន ឲ្យបានមុនចុងឆ្នាំ ២០១៤នេះ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយផ្អែកតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងគ្រប់គ្រងមហាសមុទ្រ និងនេសាទថា «ប្រទេសទំាងពីរ បានព្រមព្រៀងគ្នាថា នឹងចាប់ផ្តើមការត្រួតពិនិត្យរួមគ្នា នៅតំបន់នេសាទរួម ប្រើប្រាស់កប៉ាល់ល្បាត ដោយធ្វើឲ្យបានមុនពេលនៃចុងឆ្នាំ ២០១៤នេះ»៕