បាត់ដំបង ៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ហួត ហ៊ុន មេបញ្ជាការ កងរារាជអាវុធហត្ថ ស្រុក ថ្មគោល និងសហការីបាននាំអំណោយ ចែកជូនលោក ហែម បាន សមាជិកក្រុមប្រឹក្សា ឃុំតាពូង បន្ទាប់ ពីភ្លើងឆេះផ្ទះ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ដោយសារទុស្សេខ្សែភ្លើងកន្លងទៅ ។
អំណោយដែលចែកជូនមាន អង្ករចំនួន២ការ៉ុង មី១កេស ទឹកត្រី ស៊ីអ៊ីវ២យួរ កន្ទេល១ និងថវិកាចំនួន ២០ម៉ឺនរៀល។
លោក ហួត ហុន បានបញ្ជាក់ថា ថ្វីត្បិត អំណោយនេះតិចតួចក៏ពិតមែន តែក៏បានជួយ រំលែកនិង សម្រាល ការលំបាកបាន១រយៈដែរ និងក្នុងនាម មនុស្សធម៌លោកបាន ដឹកនាំសហការី នាំអំណោយ ចុះសួរ សុខទុក្ខដល់អ្នកដែលកំពុងជួបការលំបាកក្នុងជីវភាព ។ រយៈពេលកន្លងមក លោកតែងតែនាំអំណោយ ចែកជូនជនក្រីក្រ ជនចាស់ជរា ជនទីទ័លក្រ ជាហូរហែរ រហូតមកមិនដែលខានឡើយ ៕