ខាំ ដារ៉ាប៉ាណាន់៖ ក្រុមរណសិរ្សរំដោះឥស្លាម មូរ៉ូ (MILF) ដែលជាឧទ្ទាមឥស្លាមធំជាងគេនៅប្រទេស ហ្វីលីពីន នឹងជួបជាមួយមេបញ្ជាការ មេដឹកនាំ និងអ្នកគាំទ្ររបស់ខ្លួន នៅថ្ងៃចន្ទ ដើម្បីបញ្ចប់រចនាសម្ព័ន្ធនៃគណបក្ស នយោបាយ ហើយចូលរួមការបោះឆ្នោតជាតិ នៅឆ្នាំ២០១៦ខាងមុខ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នំា២០១៤ ដោយផ្អែកតាមការលើកឡើង របស់ប្រធាន MILF លោក អ៊ីប្រាហ៊ីម មូរ៉ាដ នៅក្នុងកិច្ចសម្ភាសន៍នៅជំរុំ MILF នៅទីក្រុង ខាំ ដារ៉ាប៉ាណាន់ ខេត្ត ម៉ាក្វីនដាណាវ ភាគខាងត្បូងហ្វីលីពីនថា «យើងបានបញ្ចប់រួចរាល់ហើយនូវរចនាសម្ព័ន្ធជាន់ខ្ពស់ និងកណ្តាល។ ពេលនេះយើងនឹងផ្តោតទៅលើភាពជាអ្នកដឹកនាំ»។
លោកបន្ថែមថា «នៅពេលយើងបញ្ចប់វា យើងនឹងចុះឈ្មោះនៅគណៈកម្មាធិការបោះឆ្នោត បន្ទាប់ពីមានការរៀបចំ មូលដ្ឋានគ្រឹះយ៉ាងធំសម្បើម»។
គណបក្សនយោបាយថ្មីដែលបានបង្កើតនេះ មានឈ្មោះថា United Bangsamoro Justice Party ហើយ MILF បានប្រកាសថា ខ្លួននឹងចូលរួមក្នុងការបោះឆ្នោតថ្នាក់តំបន់នៅពេលខាងមុខ និងការបោះឆ្នោតជាតិ៕