Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មជ្ឈមណ្ឌល Galaxy ចម្ការដូងចាប់ផ្តើម បើកដំណើរការ និងប្រជុំទៅដោយ កីឡាគ្រប់ប្រភេទ

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលកីឡាបាល់ទាត់ GaLaxy ចម្ការដូង គឺជាមជ្ឈមណ្ឌល ដែលទើបនឹងបង្កើតថ្មី មានទីតំាងធំ ទូលាយស្ថិតនៅ ទល់មុខវត្ត សំបួរមាស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ប៉ែន រដ្ឋា អ្នកគ្រប់គ្រងមជ្ឈមណ្ឌល Galaxy ចម្ការដូងបានឲ្យដឹងថា ”គោលបំណង់នៃការបើកមជ្ឈមណ្ឌល Galaxy ចម្ការដូងនេះគឺ ដើម្បីលើកស្ទួយ វិស័យកីឡានៅក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ហើយលោកយល់ ឃើញថា ស្រទាប់យុវជនសម័យថ្មីនេះ គឺមានការគំាទ្រយ៉ាងពេញទំហឹង នូវវិស័យ កីឡាបាល់ទាត់ បាល់ទះ និងកីឡា ផ្សេងៗទៀតជាច្រើន បន្ទាប់ពីពួកគាត់បាន សម្រាកពីការងារជួបជុំមិត្តភ័ក្តិ នំាគ្នាលេងកីឡាកាត់បន្ថយ ពីការនឿយហត់ ការងារ និងបានបញ្ចេញជាតិពុល នៅក្នុងខ្លួន ក៏ដូចជាបញ្ចៀស ពួកគាត់ឲ្យចេញឆ្ងាយ ពីគ្រឿងញៀនងាកមក លេងកីឡា វិញដើម្បីសុខភាពវិញ ។

លោកបន្តថា ទីតំាងនៅមុខវត្តសំបួរមាសនេះ លោកយល់ថាគឺជាទីតំាងល្អមួយ និងជាតំបន់ដែលសម្បូរយុវជនច្រើន ដែលពួកគាត់ទាំងអស់ នោះតែងតែពេញនិយមចូលចិត្ត លេងកីឡា ជាពិសេសជាងនេះទៀត លោកបានកែប្រែតំបន់វាល ស្រែ និងសម្បូរព្រៃស្តុក ជាច្រើនឲ្យទៅ ជាមជ្ឈមណ្ឌល កីឡាបាល់ទាត់ មានបរិយាកាស ស្រស់បំព្រង ដែលនៅទីនេះមាន ប្រភេទកីឡាជាដូចជា បាល់ទាត់ បាល់ទះ ប៉េងប៉ុង  បោះប៊ូល សុទ្ធសឹងជាប្រភេទកីឡា ដែលជួយឲ្យមាន សុខភាពល្អ ទាំងអស់ ។

លោកបន្តទៀតថា អស់រយៈពេលជិតមួយខែមកនេះ មានយុវជនច្រើនបានចូលលេងគួរ ឲ្យគត់សម្គាល់ ហើយមជ្ឈ មណ្ឌលកីឡា Galaxy ចម្ការដូងចាប់ផ្តើមបើកពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ អាចលេងបានជាមួយនឹងទីតំាងធំ ទូលាយ និងតម្លៃសមរម្យ៥ដុល្លារសម្រាប់ថ្ងៃធម្មតា និងថ្ងៃសៅរ៍-អាទិត្យ៨ដុល្លារក្នុង១ម៉ោង ។ លោកក៏សូមអំពាវនាវ ដល់មនុស្សគ្រប់វ័យមិន ថាតែយុវជនទេសូមចូលរួម លេងកីឡាទាំងអសគ្នា ដើម្បីសុខភាព និងត្រូវជៀសឲ្យផុតពីគ្រឿង ញៀនទើបជាការល្អ ។

លោក ថន ស៊ីថេន ជាយុវសិស្សរៀននៅ សាលាវិទ្យាល័យទួលអំពិល បានឲ្យដឹងដែរថា ”ការលេងកីឡា គឺជារឿងល្អ មួយសម្រាប់សុខភាពខ្ញុំ ។ ជារៀងរាល់ល្ងាច ឬក៏ថ្ងៃសៅរ៍-អាទិត្យ ពេលសម្រាកពីការរៀនសូត្រ ខ្ញុំតែងតែបបួលមិត្ត ភ័ក្តិមកលេងបាល់នៅទីនេះពីព្រោះថា នៅទីនេះគឺជាទីតំាង ដែលនៅជិតផ្ទះផង ហើយក៏មានទីលានធំ និងតម្លៃសមរម្យផងដែរ” ។

យុវជនខាងលើក៏បានអំពាវនាវ ដល់យុវជនទំាងអស់ បន្ទាប់ពីការសម្រាកពីការរៀនសូត្រ ឬការងារផ្សេងៗ សូមចូលរួម លេងកីឡាឲ្យបានច្រើន និងជៀសឲ្យផុតពីការ សេពគ្រឿងញៀន ដែលធ្វើឲ្យអាប់ឱនដល់ខ្លួនឯង និងសង្គមជាតិផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles