Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Samsung ឧបត្ថម្ភទូរស័ព្ទ ៣ពាន់គ្រឿងតម្លៃ ប្រមាណ១លានដុល្លារ ប្រយុទ្ធប្រឆាំងជំងឺអ៊ីបូឡា

$
0
0

អាហ្រិកខាងត្បូង៖ Samsung ឧបត្ថម្ភទូរស័ព្ទសម្រាប់ប្រើប្រាស់ ក្នុងគម្រោងរបស់អង្គការ សហប្រជាជាតិក្នុង ប្រទេសចំនួន ៣ នៅអាហ្វ្រិក ដែលកំពុងរងការគំរាមគំហែងខ្លាំងបំផុត។

ដូចអ្វីដែលយើងគ្រប់គ្នា បានដឹងរួចមកហើយថា Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យា នាំមុខគេក្នុង ប្រទេសកម្ពុជា និងពិភពលោក ប៉ុន្តែ Samsung មិនមែនគ្រាន់តែក្រុមហ៊ុន រកប្រាក់ចំណូល តែប៉ុណ្ណោះ ទេ។ Samsung បានកំណត់នូវរាល់កិច្ចការសង្គម គឺជាផ្នែកមួយនៃបេះដូងក្រុមហ៊ុន ដើម្បីនាំស្នាម ញញឹម ឬ ជាចំណែកក្នុងដំណោះស្រាយ លើរាល់បញ្ហាមនុស្សជាតិ និងបញ្ហាសង្គម។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics នៅអាហ្វ្រិកខាងត្បូង បានប្រកាសឧបត្ថម្ភ ទូរស័ព្ទស្មាតហ្វូនចំនួន 3,000 គ្រឿងដែលមាន តម្លៃប្រហែល 1 លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអ៊ីបូឡា ដែលជាជំងឺដ៏កាចសាហាវ កំពុងគំរាមគំហែង ពិភពលោក។

 ស្មាតហ្វូនទំាងនេះត្រូវបានផ្តល់ជូនតាមរយៈ ការិយាល័យសម្របសម្រួលកិច្ចការ មនុស្សជាតិនៃអង្គការ សហប្រជាជាតិ OCHA ដែលនឹងត្រូវយកទៅប្រើ នៅក្នុងគម្រោងទំនាក់ទំនង មនុស្សធម៌ Humanitarian Connectivity ដែលជាគម្រោងព័ត៌មានវិទ្យា របស់អង្គការ សហប្រជាជាតិ UN’s IT ក្នុងការប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិកដើម្បីសម្រួល ដល់កិច្ចការមនុស្សធម៌ នៅតំបន់ដែលកំពុងតែ ជួបគ្រោះថ្នាក់។

ទូរស័ព្ទ GALAXY S3 Neo ជាម៉ូឌែលទូរស័ព្ទសម្រាប់គម្រោង ឧបត្ថម្ភនេះដែលនឹងយកទៅ ប្រើប្រាស់ ក្នុងគ្លីនិកវេជ្ជសាស្រ្តអ៊ីបូឡា 60 គ្លីនិក ក្នុងប្រទេសអាហ្វ្រិកដែលកំពុង រងគ្រោះថ្នាក់បំផុតដូចជាប្រទេស ហ្គីណេ សាលីប៊្រីយ៉ា និងស៊ីរ៉ាលីអន។ តាមរយៈការតម្លើងកម្មវិធីទូរស័ព្ទ UN’s Smart Health Pro បុគ្គលិកវេជ្ជសាស្រ្តនឹងអាច ប្រើទូរស័ព្ទក្នុងការព្យាបាលអ្នកជំងឺ និងប្រមូលទិន្នន័យ ហើយអ្នកជំងឺដែល ស្ថិតក្នុងការតាមដាន ដោយឡែកអាចភ្ជាប់ទំនាក់ទំនង ទៅកាន់គ្រួសារ របស់ពួកគេ តាមរយៈទូរស័ព្ទ ទំាងនោះផងដែរ។

ប្រព័ន្ធទូរស័ព្ទនឹងលែងដំណើរការ ទំាងស្រុងនៅពេលវីរុសរាតត្បាតឆ្លងចូល។ Samsung ក៏កំពុង ឧបត្ថម្ភលើការងារជាច្រើន ក្នុងកិច្ចប្រយុទ្ធប្រឆាំង ជំងឺអ៊ីបូឡា នៅអាហ្វ្រិកទំាងផ្នែកហិរញ្ញវត្ថុ សម្រាប់ទិញឈុតសម្លៀកបំពាក់ ការពារការឆ្លងមេរោគនៅប្រទេសហ្គាន់ណា និងទឹកលាងដៃ សម្លាប់មេរោគ ដល់សារណៈ រដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏ដូចជាសេវាសារជាអក្សរ ទប់ស្កាត់ ជំងឺអីបូឡាក្នុងប្រទេស អាហ្វ្រិកខាងត្បូងផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>