Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ណៅ ធួក និងលោកស្រី មាស ស៊ីថន អញ្ជើញប្រារព្ធ ពិធីបុណ្យកឋិនទាន សាមគ្គី ស្រុកព្រៃកប្បាស ខេត្តតាកែវ

$
0
0

តាកែវ ៖ ដោយមាននិស្ស័យជ្រះថ្លា និងព្រះពុទ្ធសាសនា កាលពីថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវនឹងថ្ងៃ ១០ កើត ខែកក្តិក ឆ្នាំមមី ឆស័ក ពស ២៥៥៨ លោក ណៅ ធួក ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាប្រធានរដ្ឋ បាលជលផល និងលោកស្រី មាស ស៊ីថន លោកគ្រូព្រឹទ្ធាចារ្យ សុខ កូ លោក ហ៊ូ ប៊ុនណា និងភរិយា លោកស្រី អ៊ិន គឹមឡេង និងអ្នកស្រី តេង ផុន និងកូនចៅ រួមទាំងពុទ្ធបរិស័ទ និងសប្បុរសជន ជិតឆ្ងាយគ្រប់មជ្ឈដ្ឋានមួយចំនួនទៀត បានមូលមតិគ្នាជាឯកច្ឆ័ន ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ កាលត្រីមាស ក្នុងពុទ្ធសីមាអារាមវត្តចារ ស្ថិតក្នុងភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីប្រមូលបច្ច័យ ក្នុង ការកសាងខ្លាងទ្វារ និងរបង ក្នុងវត្តចារ ។

កម្មវិធីបុណ្យ នាឧកាសនោះ គឺបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដោយមានការសូត្រមន្ត ចំរើនព្រះ បរិត្ត នាថ្ងៃ១០ កើត ខែកក្តិក ឆ្នាំមមី ត្រូវនឹងថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ៦ ល្ងាច និងជួបជុំពុទ្ធ បរិស័ទ នមស្ការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងប្រទានធម្មទេស នាពេលព្រឹក ប្រគេនយាគូព្រះសង្ឃ និងប្រគេភត្តាហារ ព្រះសង្ឃ និងដង្ហែអង្គកឋិនទាន ប្រទក្សិណ ជុំវិញព្រះវិហារចំនួន ៣ ជុំ រួច ហើយវេរប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ។

លោក ណៅ ធួក បានមានប្រសាសន៍ថា កឋិនទានគឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និង ជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ គឺរយៈកាល ទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ។ លោក ណៅ ធួក និងលោកស្រី មាស ស៊ីថនលោកគ្រូព្រឹទ្ធាចារ្យ សុខ កូលោក ហ៊ូ ប៊ុនណា បានប្រគេនបច័្ចយសរុបចំនួន 3,3959,5$ (បីម៉ឺនបីពាន់ប្រាំបួនរយ ហាសិបប្រាំបួន និងប្រាំកាក់) ក្នុងអង្គ កឋិនទានសាមគ្គី និងទ័យវត្ថុមួយចំនួនដល់ព្រះគ្រូចៅអធិការវត្តចារ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងអារាមវត្តចារ នេះ ។ លោក ណៅ ធួក និងលោកស្រី មាស ស៊ីថន បានសូមបួងសួងសទ្ធាផលបុណ្យ ដែលកើតឡើង ពីសទ្ធាជ្រះថ្លា នេះ ជួយតាមថែរក្សាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល លោកតែងយកចិត្តទុកដាក់ អភិវឌ្ឍន៍ប្រទេសជាតិ ទាំងអាណាចក្រ និងពុទ្ធចក្រឲ្យរីកចម្រើនលើគ្រប់វិស័យ ។

យោងតាមការគូសបញ្ជាក់ របស់ព្រះគ្រូចៅអធិការវត្តចារ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ណៅ ធួក និងលោកស្រី មាស ស៊ីថន សមិទ្ធិផលនៅក្នុងអារាមវត្តចារ បានកសាងឡើងព្រះវិហារ សាលាឆ័ន មន្ទីរចូលបច្ច័យ កុដិ ខ្លោងទ្វារវត្ត របងវត្ត ការចាក់សាបក្នុងទីធ្លាវត្ត ទិញដីពង្រីកវត្ត និងសមិទ្ធិផលនានាជាច្រើនទៀត ត្រូវបានកសាង រួចរាល់យ៉ាងឆាប់រហ័សជាស្ថាពរ ។

លោក ណៅ ធួក និងលោកគ្រូព្រឹទ្ធា សុខ កូ លោក ហ៊ូ ប៊ុនណា ព្រះគ្រូចៅអធិការវត្តចារ បានអញ្ជើញព្រលែងត្រី និង អណ្តើកចូលក្នុងស្រះវត្តថែមទៀតផង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>