Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

UNICEF ៖ កុមាររាប់ពាន់នាក់ ត្រូវកំព្រាឪពុក-ម្តាយ ដោយសារ ជំងឺអ៊ីបូឡា

$
0
0

ប៉េកាំង ៖ តួលេខ នៃកុមារកំព្រា បានកើនឡើងជាអនេក ដោយសារតែឪពុក-ម្តាយ, សាច់ញាតិ, បងប្អូនរបស់ពួកគេ បានស្លាប់ ជាបន្តបន្ទាប់ ដោយសារជំងឺអ៊ីបូឡា ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា អង្គការក្រៅរដ្ឋាភិបាល ទាំង ឡាយ បានបង្កើតមូលនិធិ រៃអង្គាសប្រាក់ នៅកណ្តាលទីក្រុង កូណាគ្រី ប្រទេសហ្គីណេកាលពីថ្ងៃសៅរ៍ ទី០១ ខែ វិច្ឆិកា ដើម្បីជួយដល់ក្មេងកំព្រាទាំងនោះ ដែលជំងឺអ៊ីបូឡា បានលេបយកជីវិតសាច់ញាតិ របស់ពួកគេកាលពីពេល កន្លងទៅ ។

កុមារឈ្មោះ Aissatu Koukouma ជាក្មេងកំព្រាដោយសារជំងឺអ៊ីបូឡា បានប្រាប់ពីទុក្ខសោក ដល់ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ថា «ឪពុកម្តាយ របស់ខ្ញុំបានស្លាប់បាត់ទៅហើយ។ ខ្ញុំសង្ឃឹមថា លោកពូ អ្នកមីងទាំងអស់ មេត្តាជួយដល់រូប ខ្ញុំ ។ ថ្ងៃបើកបវេសនកាល កំពុងតែឈានមកដល់ ខ្ញុំត្រូវការទិញសៀវភៅ, និងបង់ប្រាក់ឈ្នួលសាលា, ដូច្នេះហើយទើប ខ្ញុំ មកកាន់ទីនេះ ដើម្បីស្វែងរកជំនួយពីសប្បុរជនទាំងអស់»។

ចំណែកក្មេងឈ្មោះ Fatamata Keita ដែលជាក្មេងកំព្រាដូចកុមារខាងលើ ក៏បាននិយាយប្រាប់ អ្នកយកព័ត៌មានថា «ចាប់តាំងពី ឪពុកម្តាយរបស់ខ្ញុំស្លាប់ ដោយសារជំងឺអ៊ីបូឡាមក នៅពេលដែលខ្ញុំទៅលេងជាមួយមិត្តភក្តិ ពួកគេតែងតែ ដេញខ្ញុំចេញ ហើយថែមទាំងមាក់ងាយខ្ញុំថា ឪពុក-ម្តាយរបស់ខ្ញុំ ស្លាប់ដោយជំងឺអ៊ីបូឡា អញ្ចឹងខ្ញុំក៏មានជំងឺអ៊ីបូឡា ដែរ ។ ខ្ញុំដើរសុំអាហារ និងទៅដេកនៅក្នុងសាលារៀន ជារៀងរាល់យប់។ ខ្ញុំគ្មានផ្ទះសម្បែងទេ »។

គួរបញ្ជាក់ផងដែរថា បើយោងទៅតាម ការប៉ាន់ស្មានជាបឋម របស់អង្គការសហប្រជាជាតិ ស្តីពីមូលនិធិជួយសង្គ្រោះ កុមារ (UNICEF) បានឲ្យដឹងថា យ៉ាងហោចណាស់កុមារជាង ៣.៧០០ នាក់ ត្រូវកំព្រា ឪពុក ឬម្តាយ ឬទាំងពីរ នៅ ក្នុងប្រទេសហ្គីណេ, លីប៊ីរីយ៉ា, សៀរ៉ាឡេអូន ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>