ភ្នំពេញ៖ ថ្លើមគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ខ្លួនប្រាណ មនុស្សយើង ប្រសិនបើថ្លើម មានកើតជំងឺធ្ងន់ ដែលមិនអាចព្យាបាលបានដូច ជាជំងឺថ្លើមប្រភេទA និងB នោះវាពិតជាធ្វើឱ្យលោកអ្នក មានក្តីកង្វល់យ៉ាងខ្លាំង ព្រោះថាជំងឺនេះអាចឆក់ យកអាយុជីវិតរបស់ លោកអ្នកបាន គ្រប់ពេលវេលា បើទោះបីជាជំងឺនេះមាន ថ្នាំបង្ការក៏ពិតមែន។
នេះបើតាមឯកសារយោងរបស់ លោក វេជ្ជបណ្ឌិត គឹម អាង ជាសាស្រ្តាចារ្យផ្នែករោគកុមារ នៅមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសមាគ គ្រូពេទ្យកុមារកម្ពុជា បានបញ្ជាក់ថា មេរោគជំងឺរលាកថ្លើមប្រភេទA និងB គឺជាវីរុសនៃ ជំងឺរលាកថ្លើមដែលស្ថិតនៅក្ នុងក្រុមជំពូកជាមួយគា្ន។ ក្រៅពីនេះនៅមានវីរុស រលាកថ្លើមប្រភេទC និងE ដែលបង្កឲ្យមានជំងឺរលាកថ្លើមដែរ ។ ក្នុងនោះទោះជាមានវីរុស ជំងឺរលាកថ្លើមមានប្រភេទខុសគ្នា ក៏ដោយ ជាពិសេសទៅតាមរបៀប នៃការចម្លងរបស់វា តែជាលក្ខណៈជំងឺ ដែលស្តែងឡើង គឺប្រហាក់ប្រហែលគ្នា។ ជំងឺរលាកថ្លើម យើងគត់សម្គល់ ឃើញដោយមានការរលាក (inflammation) ហើយអ្វីដែលជាផល លំបាករបស់ជំងឺរលាកថ្លើមនេះ អាចមានលក្ខណៈធ្ងន់ធ្ងរ ករណីខ្លះអាចបណ្តាលឲ្យស្លាប់។
លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា «បច្ចុប្បន្ននេះយើងមានថ្នាំបង្ការ ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់សម្រាប់ការពារ ជំងឺរលាកថ្លើមប្រភេទA និងB ទោះជាពុំទានមានថ្នាំការពារ ជំងឺរលាកថ្លើមប្រភេទC, DនិងEក៏ដោយ»។
លោកវេជ្ជបណ្ឌិតបានបង្ហាញទៀតថា ”ជំងឺរលាកថ្លើមប្រភេទA គឺជាជំងឺរលាកថ្លើម កើតមានភ្លាមៗ រយៈពេលខ្លីពុំមានលក្ខណៈរុំារ៉ៃទេ ហើយបង្កឡើងដោយ វីរុសថ្លើមប្រភេទA។ វីរុសនេះមាននៅក្នុងលាមក របស់អ្នកជំងឺ ហើយឆ្លងទៅអ្នកដទៃដោយសារ ការប៉ះពាល់ផ្ទាល់ បើសិនជាសមាជិក គ្រួសារណាម្នាក់ មានជំងឺរលាកថ្លើមប្រភេទA នោះគាត់អាចឆ្លងជំងឺនេះ បានយ៉ាងងាយទៅសមាជិកគ្រូសារ ដទៃទៀត ដែលរស់នៅក្រោម ដំបូលតែមួយ ជាញឹកញាប់របៀប ចម្លងកើតឡើងដោយ សារលក្ខណៈខ្វះអនាម័យ ។ វីរុសនេះក៏ឆ្លងដោយ ការបរិភោគចំណីអាហារ ឬ ទឹកដែលមានផ្ទុកឬ ប្រឡាក់ប្រឡូកដោយ មេរោគថ្លើមប្រភេទA អាការៈនៃរោគសញ្ញាដូច ជាគ្រុនផ្តាសាយ ចេញលឿងអស់ កំលាំងល្ហិតល្ហៃ ឈឺក្នុងពោះ មិនឃ្លាន ហើយចង់ក្អួត។ ក្នុងនោះមនុស្សប្រហែល២០ភាគរយ នៃអ្នកជំងឺត្រូវបាន សម្រាកព្យាបាលនៅ មន្ទីរពេទ្យ ហើយ៣ទៅ៥នាក់ក្នុងចំណោម ១០០០នាក់ត្រូវបានស្លាប់ កុមារប្រហែល៩០ភាគរយ ដែលមានអាយុតិចជាង៦ឆ្នាំ ដែលឆ្លងជំងឺថ្លើមប្រភេទA ដោយពុំមានរោគសញ្ញាទេ។ ថ្នាំ Avaxim ជាថ្នាំបង្ការជំងឺថ្លើមប្រភេទA ដែលមានសុវត្ថិភាពខ្ពស់អាចព្យាបាល ទាំងក្មេងនិងមនុស្សចាស់តែមួយ គត់ដែលអនុញ្ញាតដោយ ក្រសួងសុខាភិបាលក្នុងការ ប្រើប្រាស់បច្ចុប្បន្ននេះ។
លោកបន្តថា ជំងឺរលាកថ្លើមប្រភេទB ក៏ដូចជាជំងឺ រលាកថ្លើមប្រភេទAដែរ គឺវាអាចចាប់ផ្តើមស្តែងដោយជំងឺ ផ្លើមដែលកើនមានភ្លាមៗ ហើយមានលក្ខណៈ មិនធ្ងន់ធ្ងរទេ ប្រមាណ២ទៅ៣សប្តាហ៍ ជាពិសេស ទារកមេរោគថ្លើមប្រភេទB អាចស្ថិតនៅបានយូរអង្វែង បង្កជាជំងឺ រលាកថ្លើមរុំារ៉ៃ ជំរុញឲ្យបញ្ហាខូចថ្លើមយូអង្វែងផងដែរ។ ទោះជាមនុស្សខ្លះពុំដែលមាន ផ្ទុកវីរុសរលាកថ្លើមប្រភេទBនេះ ពី២០ទៅ៣០ឆ្នាំដោយពុំមាន រោគសញ្ញាក៏ដោយ ក៏អ្នកទំាងនោះ នៅតែប្រឈមទៅនិងជំងឺរលាកថ្លើម ធ្ងន់ធ្ងរដូចជា ក្រិនថ្លើម និងមហារីកថ្លើមជាដើម។
លោកថាជំងឺរលាកថ្លើមប្រភេទB អាចឆ្លងតាមរយៈឈាម ទឹកកាម ឬទឹកសេរីៈដទៃទៀត របស់អ្នកជំងឺដែលផ្ទុកវីរុសនេះ ចូលទៅក្នុងមនុស្ស ម្នាក់ផ្សេងទៀត។
លោកបញ្ចាក់ដែរថា “ថ្នាំបង្ការជំងឺរលាកថ្លើម ប្រភេទBត្រូវបានដាក់ បញ្ចួលទៅក្នុងកម្មវិធីជាតិសម្រាប់ ការចាក់ថ្នាំបង្ការ”។គួរចងចាំថា ថ្នាំបង្ការជំងឺរលាកថ្លើម ប្រភេទB អាចការពារបានតែជំងឺថ្លើម ប្រភេទBប៉ុណ្ណោះ ដូច្នេះហើយគួរត្រូវចាក់ថ្នាំ បង្ការថ្លើមប្រភេទBជាបន្តទៀត ហើយត្រូវប្រុងប្រយ័ត្ន រាលវិធានការកុំឲ្យ ឆ្លងជំងឺរលាកថ្លើមប្រភេទផ្សេងទៀត ដូចជា ជំងឺរលាកថ្លើមប្រភេទC ព្រោះរហូតដល់សព្វថ្ងៃនេះ ទូទំាងពិភពលោកពុំទាន់ មានថ្នាំបង្ការជំងឺរលាកថ្លើម ប្រភេទCដ៏កាច់សាហាវនោះទេ៕