Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាម៉េរិក ជំទាស់ ការបោះឆ្នោត នៅភាគខាងកើត អ៊ុយក្រែន

$
0
0

វ៉ាស៊ីនតោន ៖ សេតវិមានអាម៉េរិក បានថ្កោលទោស ចំពោះការបោះឆ្នោតខុសច្បាប់ ដែលត្រូវបានធ្វើឡើង នៅតំបន់ ភាគខាងកើត ប្រទេសអ៊ុយក្រែន និងបានគំរាមបន្ថែម ការដាក់ទណ្ឌកម្ម បន្ថែមទៀត ទៅលើប្រទេសរុស្ស៊ី ជុំវិញ សកម្ម ភាពបង្កើនភាពចលាចល របស់ខ្លួននៅទីនោះ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងទៀតថា តំបន់ដូណេកស៍ និង លូហានស៍ ជាតំបន់ដែលកំពុងទាមទារឯករាជ្យ នៅភាគខាងកើត អ៊ុយក្រែន បានរៀបចំធ្វើការបោះឆ្នោត ប្រធានា ធិបតី និងសភា កាលពីអាទិត្យកន្លងទៅនេះ ដោយទទួលបានការរិះគន់ពីសំណាក់ទីក្រុងគៀវ និងបណ្ដាលោកខាង លិចយ៉ាងធ្ងន់ធ្ងរ ។

អ្នកនាំពាក្យក្រុមប្រឹក្សា សន្ដិសុខជាតិ សម្រាប់សេតវិមានអាម៉េរិក លោក ប័រណាដេត ម៉ីហាន បាននិយាយ នៅក្នុង សេចក្ដីថ្លែងការណ៍មួយថា “នេះជាការបោះឆ្នោត បែបបោកប្រាស់ ហើយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ ប្រទេសអ៊ុយ ក្រែន ខុសទៅនឹងច្បាប់នៅលើស្ថានភាពពិសេស និងបទដ្ឋានបោះឆ្នោតជាមូលដ្ឋានបំផុត ហើយ”។

លោក ម៉ីហាន បានរំលឹកឡើងវិញ ពីជំហររបស់អាម៉េរិកថា យើង “នឹងមិនទទួលស្គាល់ អំណាចរបស់ បុគ្គលណាមួយ ដែលអះអាងថាជាតំណាងឲ្យតំបន់ ដូណេកស៍ និងលូហានស៍ ហើយឈរនៅលើ មូលដ្ឋាន ការបោះឆ្នោតខុសច្បាប់ នោះទេ"។ យើងបានចោទប្រកាន់ ប្រទេសរុស្ស៊ី និងក្រុមបំបែកគាំទ្រខ្លួន" ថាបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព ដែលបាន ចុះហត្ថលេខា នៅទីក្រុងម៉ីនស៍រដ្ឋធានីប្រទេស បេឡារុស កាលពីប៉ុន្មានខែមុននេះ ។

ដោយឡែក ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹង កាលពីល្ងាចថ្ងៃអាទិត្យដដែលនោះថា ទីក្រុង មូស្គូ រំពឹងពី ការបញ្ជាក់ នូវឆន្ទៈ របស់ប្រជាពលរដ្ឋ នៅតំបន់ភាគខាងកើត អ៊ុយក្រែនតាមរយៈ ការ បោះឆ្នោតដើម្បីបង្កើតចេញនូវ ថ្នាក់ដឹកនាំ ក្នុងតំបន់ និងរដ្ឋសភា ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>