Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជា-ម៉ារ៉ុក សន្យាពង្រឹង វិស័យពាណិជ្ជកម្ម និង នយោបាយ ជាមួយគ្នា

$
0
0

ភ្នំពេញ ៖ ប្រទេសកម្ពុជា និងប្រទេសម៉ារ៉ុក សន្យាជាមួយគ្នាថា នឹងពង្រឹងលើ វិស័យពាណិជ្ជកម្ម និង នយោបាយ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ប្រធានខុទ្ទកាល័យសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោក កែវ ពិសិដ្ឋ បានអះអាងរបែបនេះ ធ្វើឡើងបន្ទាប់ជំនួប សម្តែងការគួរសម រវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក Naser Bourita ឯកអគ្គរដ្ឋទូតគោចរម៉ារ៉ុក និងជាអគ្គលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិម៉ារ៉ុក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា ដោយភាគី ទាំងពីរសន្យាពង្រឹង វិស័យពាណិជ្ជកម្ម និង នយោបាយឲ្យកាន់តែប្រសើរឡើង។

លោក កែវ ពិសិដ្ឋ បានដកស្រង់សម្តីរបស់លោក Naser Bourita នៅក្នុងជំនួបនោះថា នៅក្នុងដំណើរ ទស្សនកិច្ចនៅកម្ពុជានេះ មានបំណងពង្រឹងនូវកិច្ច សហប្រតិបត្តិការការទូតឲ្យកាន់តែប្រសើរ ហើយនៅ ២ឆ្នាំខាងមុខនេះ ប្រទេសទាំងពីរ នឹងរំលឹកខួបនៃទំនាក់ទំនងជាមួយគ្នា ដែលក្នុងឱកាសនោះដែរ ប្រទេស ទាំងពីរនឹងបង្ហាញអំពីលទ្ធផល និងសមិទ្ធផល នៃចំណងការទូតនេះផងដែរ។

លោកបានបន្តនូវប្រសាសន៍របស់លោក ឯកអគ្គរដ្ឋទូតគោចរម៉ារ៉ុក ដែលបានបញ្ជាក់ថា “គោលដៅបន្ត នឹងពង្រឹងវិស័យពាណិជ្ជកម្ម ក៏ដូចជាវិស័យនយោបាយ។ ហើយដោយឡែក ស្ថាប័ននីតិបញ្ញត្តិ ក៏ជាវិស័យ មួយដែលត្រូវបន្តជាមួយគ្នា រវាងសភាកម្ពុជា និងសភាម៉ារ៉ុក”។

ជាមួយគ្នានោះដែរ លោក កែវ ពិសិដ្ឋ បានលើកយកប្រសាសន៍សម្តេច ហេង សំរិន ដែលបានឆ្លើយតបថា សម្តេចមានការសប្បាយរីករាយ និងបន្តជំរុញ នូវកិច្ចសហប្រតិបត្តិការការទូត នៃប្រទេសទាំងពីរ ឲ្យកាន់ តែប្រសើរឡើងបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមប្រសាសន៍សម្តេចថា “អរគុណផងដែរ ដល់រដ្ឋាភិបាលម៉ារ៉ុក ដែលបានផ្តល់ អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយស្នើសុំឲ្យម៉ារ៉ុក បន្តផ្តល់អាហារូបករណ៍ច្រើនបន្ថែមទៀត ព្រោះនិសិ្សតជាអ្នកការទូតដ៏ល្អក្នុងការផ្សារភ្ជាប់ នៃប្រទេសទាំងពីរ”។

សូមបញ្ជាក់ នៅក្នុងជំនួប និងចុះហត្ថលេខា ជាមួយលោក Naser Bourita លោក អ៊ុច បូររិទ្ធិ រដ្ឋលេខា ធិការ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្ពុជាបាន ស្នើសុំដល់រដ្ឋាភិបាលប្រទេសម៉ារ៉ុក គាំទ្រខ្លួនចូលជាសមាជិក ក្រុមប្រឹក្សា សិទ្ធិមនុស្ស សម្រាប់ឆ្នាំ២០១៨ ដល់២០២០ និងចូលជាសមាជិកសេដ្ឋកិច្ចសង្គម ឆ្នាំ២០១៩ តែយ៉ាងណាក៏ដោយសំណើនេះ ត្រូវបានភាគី ម៉ារ៉ុក កំពុងធ្វើការពិចារណា នឹងឆ្លើយតប នាពេលខាងមុខដ៏ឆាប់នេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles