Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន Co Anna Incorporation.Ltd តាំងពិព័រណ៍ ត្បូងពេជ្រសុទ្ធ ជាលើកទី២នៅ Maison Saint Tropez

$
0
0

ភ្នំពេញ៖ គ្រឿងអលង្ការ ជាប្រភេទត្បូងពេជ្រសុទ្ធ ដ៏មានតម្លៃ នាំចូលមកពីក្រៅប្រទេស ត្រូវបានក្រុមហ៊ុន Co Anna Incorporation.Ltd សហការជាមួយក្រុមហ៊ុន HVK បានរៀបចំការតាំងពិព័រណ៍ ជាលើកទី២ ដើម្បីបំពេញនូវសេចក្ដីត្រូវការ របស់អតិថិជន ក៏ដូចជាបង្ហាញនូវភាពស៊ីវិល័យ នៃការប្រើប្រាស់គ្រឿង អលង្ការ របស់ប្រជាពលរដ្ឋខ្មែរ មានឈ្មោះថា "ពិព័រណ៍ពេជ្រសុទ្ធ និងការជប់លៀងជាមួយស្រាក្រឡុក" កាលពីវេលាម៉ោង០៧យប់ថ្ងៃទី០៣ វិច្ឆិកា ២០១៤នេះ នៅក្លឹបកម្សាន្ត "Maison Saint Tropez " ដែលមានទីតាំងនៅ អគារលេខ៣១E០ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ក្នុងពិធីតាំងពិព័រណ៍ ត្បូងពេជ្រដ៏មានតម្លៃ កាលពីល្ងាចថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០១៤នេះ ត្រូវបានគេសង្កេតឃើញថា មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកវិនិយោគទុនជាតិ-អន្តរជាតិ ដៃគូពាណិជ្ជកម្ម យ៉ាងច្រើនកុះករ និងបានក្រេបនូវរសជាតិ ស្រាក្រឡុកដ៏មានឱជារសឆ្ងាញ់ ពីក្លឹប "Maison Saint Tropez" ។ ពីព័រណ៍ត្បូងពេជ្រ នេះ គឺជាលើកទី២ហើយ ដែលពុំធ្លាប់មាន នៅក្នុងការតាំងពិព័រណ៌គ្រឿង អលង្ការពេជ្រ កន្លងមក និងក្នុងគោលបំណងលើកស្ទួយ សេដ្ឋកិច្ចជាតិ ស្របពេលដែលសព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថា កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ឥតឈប់ឈរ ខណៈដែលមានអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មើលឃើញពីសក្តានុពលគ្រប់វិស័យ ជាពិសេសការតាក់តែលំអ លើរាងកាយរបស់មនុស្សម្នាក់ៗ។

លោកស្រី Co Anna ម្ចាស់ក្រុមហ៊ុន Co Anna Incorporation.Ltd បានថ្លែងនៅក្នុងពិធីតាំងពិព័រណ៍ គ្រឿងពេជ្រនោះថា ដោយសម្លឹងឃើញថា ប្រទេសកម្ពុជាមាន សក្ដានុពលសេដ្ឋកិច្ច រីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមានជីវភាពល្អប្រសើ ហើយអ្នកវិនិយោគទុនជាតិ និងអន្តរជាតិកំពុងបង្វែ ទីផ្សារមកវិនិយោគទុន ក្នុងប្រទេសយើង ។

ពិព័រណ៍គ្រឿងពេជ្រនេះ អាចធ្វើឲ្យក្រុមហ៊ុនរបស់អ្នកស្រី ក៏ដូជាដៃគូពាណិជ្ជកម្មច្រើនទៀត រួមចំណែកជួយលើកតម្កើងសេដ្ឋកិច្ចជាតិ បង្កើតទំនុកចិត្តដល់ អ្នកវិនិយោគទុនដទៃ ឲ្យចាប់អារម្មណ៍ទីផ្សារគ្រឿងអលង្ការ នៅក្នុងប្រទេសកម្ពុជាយើង និងបង្កើតអាជីវកម្មនេះ កាន់តែច្រើនឡើង។

លោកស្រីបន្តថា គ្រឿងពេជ្រទាំងនេះ ក្រុមហ៊ុនអ្នកស្រីបាននាំចូល មកពីប្រទេស អ៊ីស្រាអែល ហុងកុង និងតៃវ៉ាន់ ហើយសុទ្ធសឹងតែ មានលិខិតបញ្ជាក់ ពីគុណភាពត្រឹមត្រូវ តាមលក្ខណៈស្ដង់ដាអន្តរជាតិ។ កាលៈទេសៈនេះ ក្រោយពីយើងធ្វើការ តាំងពិព័រណ៍រួចរាល់ យើងនឹងធ្វើការបើកហាងលក់ជាផ្លូវការ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហើយនឹងធ្វើការនាំចូលពេជ្រដ៏មានតម្លៃទាំងនេះ បន្ថែមទៀត មកកាន់ទីផ្សារគ្រឿងអលង្ការ ក្នុងប្រទេសកម្ពុជា ៕

លោកស្រី Co Anna ម្ចាស់ក្រុមហ៊ុន Co Anna Incorporation.Ltd និងលោក ពិសិដ្ឋ


Viewing all articles
Browse latest Browse all 8042

Trending Articles