Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាឲ្យមន្ត្រី អធិការកិច្ច ចុះត្រួតពិនិត្យការដ្ឋាន យកថ្មអនាធិបតេយ្យ របស់ក្រុមហ៊ុន អ្នកស្រីទេព សុខា ហើយ

$
0
0

- ប្រធានមន្ទីរ ប្រាប់មន្ត្រីអធិការកិច្ចថា ផ្អាកសកម្មភាពហើយ ពេលក្រុមអធិការកិច្ច ចុះពិនិត្យជាក់ស្ដែង ឃើញគ្រឿងចក្រ នៅពេញការដ្ឋាន កំពុងធ្វើសកម្មភាព

កំពត : តាមសេចក្ដីរាយការណ៏ ពីខេត្តកំពត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤នេះ គេឃើញមន្ត្រីពីក្រសួងរ៉ែ និងថាមពល ចំនួនពីរក្រុម បានចុះទៅកាន់ខេត្តកំពត ដើម្បីធ្វើអធិការកិច្ច ពាក់ ព័ន្ធព័ត៌មាន ដែលបានអះអាងថា ក្រុមហ៊ុនរបស់អ្នកស្រីទេព សុខា ធ្វើអាជីវកម្មយកថ្ម សំណង់នៅ តំបន់ភ្នំឃ្លៃ ខុសទីតាំងច្បាប់អនុញ្ញាត រួមទាំងអាជ្ញាប័ណ្ណ ហួសសុពលភាព និងសង្ស័យថា បង់សួយសាររ៉ែ ជូនរដ្ឋមិនគ្រប់ផងដែរ ។

មន្ត្រីទៅពីក្រសួងទាំងពីរ ក្រុមខាងលើនេះ ត្រូវបានគេអះអាងថា មួយក្រុមដឹកនាំដោយលោកប្រាក់ ចាន់រឿន អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងមួយក្រុមទៀត ដឹកនាំដោយមន្ត្រី មកពីនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងរ៉ែ និងថាមពល ។ ការចុះធ្វើអធិការកិច្ចត្រួត ពិនិត្យខាងលើនេះ ត្រូវបានមន្ត្រីអះអាងថាធ្វើ តាមបញ្ជាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បន្ទាប់ពីមានព័ត៌មាន ចុះផ្សាយ ពីរឿង មិនប្រក្រតីនៃការឃុបឃិតគ្នា ធ្វើអាជីវកម្មយកថ្មភ្នំ យ៉ាងអនាធិបតេយ្យ មិនមានច្បាប់របស់ក្រុមហ៊ុន អ្នកស្រីទេព សុខា នៅតំបន់ភ្នំឃ្លៃរួចមក ។

ប្រភពព័ត៌មានបានអះអាងថា ខណះទៅដល់មន្ត្រីអធិការ កិច្ចដឹកនាំដោយលោកប្រាក់ ចាន់រឿន បានចូល ទៅសាកសួរ ព័ត៌មាពីប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមួយចំនួន ក្នុងនោះគេអះអាងថា លោកសោម វិចិត្រ បានប្រាប់ក្រុមអធិការកិច្ចថា អាជីវកម្មយកថ្ម របស់ក្រុមហ៊ុន អ្នកស្រីទេព សុខា នៅតំបន់ភ្នំឃ្លៃត្រូវ បានផ្អាកហើយ ។ ប៉ុន្តែពេលមន្ត្រីក្រុមអធិការកិច្ច ចុះទៅត្រួតពិនិត្យដល់ទីតាំង អាជីវកម្មជាក់ស្ដែង គេបែរ ជាឃើញគ្រឿងចក្រ អេស្កាវាទ័រកំពុងកាយថ្ម និងកម្មករកំពុងរៀបចំ ដាក់រំសេវបំផ្ទុះថ្ម ហើយ មេការ ក្រោយពីដឹងថា ក្រុមអធិការកិច្ចក្រសួង ចុះត្រួតពិនិត្យបានព្យាយាម យកគ្រឿងចក្រចេញនិង ផ្អាកសកម្មភាពផងដែរ តែធ្វើមិនទាន់ ។

ឥឡូវគេកំពុងរងចាំមើល លទ្ធផលរបស់ក្រុមអធិការកិច្ច ធ្វើរបាយការណ៏ រាយការណ៏ជូនរដ្ឋមន្រ្តីថា តើមានភាពមិនប្រក្រតី និងការឃុបឃិតគ្នា អនុញ្ញាតអោយធ្វើអាជីកម្មខុសទីតាំង ធ្វើអាជីវកម្ម ដោយ ច្បាប់ហួសសុពលភាព និងកិបកេងប្រាក់សួយសារ ដែលជាចំណូលជូនរដ្ឋពិតមែនឬអត់ ?

មន្ត្រី និងអ្នករកស៊ីសុច្ចរិត ជាច្រើននៅខេត្តកំពត ក្រោយពីឃើញក្រុមមន្ត្រីក្រសួង ចុះធ្វើអធិការកិច្ច បានធ្វើការកោតសរសើរចំពោះចំណាត់ការរបស់លោករដ្ឋមន្ត្រីស៊ុយ សែម ដែលយកចិត្តទុក ដាក់លើ ការងារ ព្រោះគ្រាន់តែទទួលបានព័ត៌មាន ភ្លាមចាត់តាំងមន្ត្រីចុះធ្វើការត្រួត ពិនិត្យភ្លាមៗ ដោយមិន បណ្ដែតបណ្ដោយ ឲ្យមន្ត្រីថ្នាក់ក្រោម ប្រព្រឹត្តផ្ដេសផ្ដាស់ឡើយ៕

ក្រុមអធិការកិច្ចចុះពិនិត្យកន្លែងធ្វើអាជីវកម្មជីកភ្នំ របស់ក្រុមហ៊ុនទេព សុខា ហើយរកឃើញគ្រឿងចក្រកំពុងជីក

ក្រុមអធិការរបស់ក្រសួង ចុះពិនិត្យមើលការដ្ឋានវាយយកថ្មរបស់អ្នកស្រី ទេព សុខា


Viewing all articles
Browse latest Browse all 8042

Trending Articles