ភ្នំពេញ ៖ នាយកខុទ្ទកាល័យ សម្ដេចអគ្គ មហាពញាចក្រីហេង សំរិន លោក កែវ ពិសិដ្ឋ និងក្រុមការងារ នៅព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០១៤នេះ បាននាំយកអំណោយ រួមមានគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនកីឡាករអុំទូក មកពីរាជធានីភ្នំ ពេញ ខេត្ដកំពង់ចាម និងខេត្ដក្រចេះ ចំនួន ៣ទូក ។
អំណោយដែលត្រូវចែកជូនដល់កីឡាករ អុំទូកចំនួន៣ទូក ដែលស្ថិតក្រោមការគ្រប់ គ្រងរបស់ប្រធានរដ្ឋសភា សម្ដេចហេង សំរិនខាងលើនេះ រួមមាន ក្នុងមួយទូក ទទួលបាន អង្ករ ៣០០គីឡូក្រាម ទឹកក្រូច ២០កេស ភេសជ្ជៈដំរីជល់ ១០កេស ទឹកបរិសុទ្ធ ១០០យួរ មី ១០កេស ក្រមា ១៣០ក្រមា និងថវិកា ១៤លានរៀល ។
ជំនួសមុខឱ្យសម្ដេចប្រធានរដ្ឋសភា លោកកែវ ពិសិដ្ឋ បានផ្ដាំផ្ញើការសួរសុខទុក្ខពី ថ្នាក់ដឹកនាំ និងជំរុញឱ្យក្រុមកីឡាករទាំងអស់ ត្រូវរួមសាមគ្គីគ្នា ខំប្រឹងចូលរួម ប្រកួតក្នុង ព្រះរាជពិធីបុណ្យអុំទូក ដែលចាប់ផ្ដើមប្រារឰធ្វើឡើងនៅថ្ងៃស្អែកនេះហើយ ឱ្យទទួលបានជោគជ័យ ជាការផ្ដល់កិត្ដិយសដល់អ្នកគ្រប់គ្រងទូកនិងរាជធានី ខេត្ដ ដែលខ្លួនស្ថិតនៅ។