Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យអុំទូក ត្រូវបានយក​ ចិត្តទុកដាក់ខ្ពស់

$
0
0

ភ្នំពេញ ៖ បន្ទាប់ពី រាជរដ្ឋាភិបាល ប្រកាសឲ្យមាន ព្រះរាជពិធីបុណ្យ អុំទូកឡើងវិញ នៅឆ្នាំ២០១៤នេះ ក្រោយអាក់ខាន រយៈពេលបីឆ្នាំផ្ទួនៗ ក្រោមមូលហេតុផ្សេងៗនោះ គេមើលឃើញវិធានការ ចំពោះមុខ ដែលចាំបាច់បំផុត សម្រាប់រាជរដ្ឋាភិបាល គឺបញ្ហាសន្តិសុខ-សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យអុំទូក ត្រូវបានអាជ្ញាធរ រឹតបណ្តឹងខ្ពស់។

វិធានការផ្សេងៗ ដើម្បីការពាររឿង ហេតុណាមួយកុំឲ្យកើតឡើង ដោយចៃដន្យដូចលើកមុននោះ ដូចជាការ រត់ជាន់គ្នាស្លាប់ជាច្រើនរយនាក់ នៅលើស្ពានកោះពេជ្រ ថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១០ នៅមជ្ឈមណ្ឌលកោះពេជ្រ គឺទីតាំងកោះពេជ្រនេះ បើតាមការឲ្យដឹងពីលោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ ថ្លែងថាគោលដៅធំ បំផុតគឺកោះពេជ្រនេះឯង ត្រូវដាក់ទីបញ្ជាការ មួយនៅក្បាល ស្ពានកោះពេជ្រផ្នែកខាងកើត ដើម្បីត្រៀមបញ្ជារឿងជាក់ស្ដែងនៅហ្នឹងកន្លែង។ ហើយក៏មានកម្លាំង សមត្ថកិច្ចនៅតាមស្ពាន ដើម្បីទប់ទល់នៅពេលប្រជាពលរដ្ឋ សម្រុកចូលផងដែរ។

បើតាមលោក គៀត ចន្ទថារិទ្ធ កម្លាំងសមត្ថកិច្ចចម្រុះត្រូវបានដាក់ពង្រាយ ក្នុងឱកាសបុណ្យអុំទូកនេះ មានចំនួនជាង១ម៉ឺននាក់។ បន្ទាប់ពីកោះពេជ្រ ផ្សារទំនើបជប៉ុន អ៊ី អន ជាទីតាំងធំទី២ ដែលនឹង ត្រូវពង្រាយកម្លាំងសមត្ថកិច្ច ការពាររហូតដល់ចំនួន៤០០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។ ព្រោះគេជឿថា ប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តនឹងសម្រុកមកផ្សារទំនើបនេះ។

មិនមែនមានតែបញ្ហាសន្តិសុខ-សណ្ដាប់ធ្នាប់តែម្យ៉ាងនោះទេ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នោះ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ក្នុងនោះប្លង់ទីតាំងសេវាសុខាភិបាល១៣កន្លែង ដាក់សម្រាប់បម្រើអំឡុងពេលបុណ្យអុំទូកដែរ រួមមាន៖ រមណីយដ្ឋានវត្តភ្នំ, ព្រះអង្គដងកើ, ម្ដុំវត្តឧណ្ណាលោម, សួនច្បារសម្ដេច ហ៊ុន សែន និងមុខសួនច្បារវត្ត បទុមវត្តីជាដើម។ រីឯបន្ទប់ទឹកក៏គេឃើញមានដាក់នៅច្រើនកន្លែងផងដែរ។

ទន្ទឹមគ្នានេះ សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា មានការប្រុងប្រយ័ត្ន និង ភាពម្ចាស់ការខ្ពស់ ចៀសវាងបង្កឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុ ដែលបណ្ដាឲ្យខូចខាត ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតក្នុងឱកាសបុណ្យអុំទូក។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

និយាយពីការអុំទូកវិញម្ដង ទូកងមានចំនួនសរុប ២៤៥ នឹងចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក។ នេះបើតាមការឲ្យដឹងពីលោក ប៊ូ ជុំសេរី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន គណៈកម្មការបច្ចកទេសគ្រប់គ្រងការប្រណាំងទូក ង។

សូមរម្លឹកឡើងវិញបន្តិចថា រាជរដ្ឋាភិបាលបានសម្រេចឲ្យមានព្រះរាជពិធីបុណ្យទូកឡើងវិញ នៅឆ្នាំ២០១៤ នេះ បន្ទាប់ពីអាក់ខានរយៈពេលបីឆ្នាំក្រោមហេតុផលផ្ទួនៗគ្នា ទី១.ការសោយទិវង្គតរបស់ព្រះករុណាសម្ដេចឱ នរោត្តម ស៊ីហនុ កាលពីឆ្នាំ២០១១ និងពីឆ្នាំក្រោយមកទៀតឆ្នាំ២០១២ និង២០១៣គឺគ្រោះទឹកជំនន់៕


Viewing all articles
Browse latest Browse all 8042

Trending Articles