ញូដេលី៖ ទីក្រុង កុលកាតា ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា អាចប្រឈមមុខនឹងការវាយប្រហារដោយ ភេរវកម្ម។ នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ឥណ្ឌា ដែលបានផ្សាយផ្អែក តាមការព្រមានពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ របស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ។
តាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ឲ្យដឹងថា តាមព័ត៌មានដ៏គួរឲ្យទុកចិត្ដ របស់ប្រទេសឥណ្ឌាថាមាន នាវាកងទ័ពជើងទឹក ឥណ្ឌា ពីរគ្រឿង ក៏បានដកចេញពីកំពង់ផែ ដែលស្ថិតនៅក្នុងខេត្ដ កុលកាតា ដោយភ័យខ្លាចមានករណី វាយប្រហារកើតមានដោយ មិនបានត្រៀមទុកជាមុន។
ទីភ្នាក់ងារព័ត៌មានខាងលើនេះ បានដកស្រង់សម្តីមន្រ្តីប៉ូលីសជាន់ខ្ពស់ នៃខេត្ដកុលកាតាដែលនិយាយ ថា គេទទួលបានព័ត៌មានទីភ្នាក់ងារសន្តិសុខកណ្តាលថា វាអាចនឹងមានការវាយប្រហារ របស់ភេរវកម្មមួយនៅក្នុង កុលកាតា ជាពិសេសនៅ តំបន់កំពង់ផែតែម្ដង៕