Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រាក់ចំណេញ របស់ SCG ថយចុះ ២០ភាគរយ នៅត្រីមាសទី៣

$
0
0

ភ្នំពេញ៖ ប្រាក់ចំណេញ របស់ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនផលិតស៊ីមងតិ៍ ដ៏ធំបំផុតនៅតំបន់អាស៊ាន ក្នុងត្រីមាសទី៣ ឆ្នាំ២០១៤នេះ បានថយចុះ២០ភាគរយ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណូលក្រុមហ៊ុននេះ មានកំណើន ៩ភាគរយ ។

តាមរបាយការណ៍ ដែលបង្ហាញដោយក្រុមហ៊ុន SCG បានឱ្យដឹងថា សម្រាប់ត្រីមាសទី៣ ឆ្នាំនេះ ប្រាក់ចំណូលពីការលក់ របស់ SCG មានចំនួន ១៥.៧៣១ ពាន់លានរៀល (៣.៨៧២ លានដុល្លារ) ដែលមានកំណើន ៩% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០១៣ ខណៈដែល ប្រាក់ចំណេញ ចំនួន ៩៩៣ ពាន់លានរៀល (២៤៤ លានដុល្លារ) ដែលមានការថយចុះ ២០% ។
លោក KanTrakulhoon នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសស៊ីជី បានមានប្រសាសន៍ នៅក្នុងសេចក្តី ប្រកាសព័ត៌មាន របស់SCG នាថ្មីៗនេះថា សម្រាប់រយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០១៤ ប្រាក់ចំណូល របស់SCG មានចំនួន ៤៥.៩៧១ ពាន់លានរៀល (១១.៤៤៣ លានដុល្លារ) មានកំណើន ១២% បើធៀបនឹង ៩ខែដូចគ្នាក្នុងឆ្នាំ ២០១៣។ ចំណែកឯ ប្រាក់ចំណេញ មានចំនួន ៣.០៦៩ ពាន់លានរៀល (៧៦៤ លានដុល្លារ) មានការថយចុះ ១៣% ។

បើតាមរបាយការណ៍ដដែលនេះ បានឱ្យដឹងថា ត្រីមាសទីបី ឆ្នាំ២០១៤នេះ ចំណូលពីការលក់ របស់ក្រុមហ៊ុន អេសស៊ីជី ក្នុងប្រទេសកម្ពុជា មានចំនួន ១២១ ពាន់លានរៀល (៣០ លានដុល្លារ) កើនឡើង៧៤% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៣ ដោយកំណើនជាចម្បង បានមកពីក្រុមហ៊ុន កំពតស៊ីមេន និងស៊ីផេកកម្ពុជា។ សម្រាប់រយៈពេល ៩ ខែដើមឆ្នាំ ក្រុមហ៊ុន អេសស៊ីជី ក្នុងប្រទេសកម្ពុជា ទទួលបាន ប្រាក់ចំណូលពីការលក់មានចំនួន ៣៦៣ ពាន់លានរៀល (៩០ លានដុល្លារ)។
លោក Kan បានបន្ថែមទៀតថា “អេសស៊ីជី ជឿថាសេដ្ឋកិច្ចអាស៊ាន នឹងបន្តការរីកលូតលាស់របស់ខ្លួន ហេតុនេះ ទើបក្រុមហ៊ុនបន្តវិនិយោគ បន្ថែមទៀត ក្នុងតំបន់”។

លោកបានបន្ថែមថា ការវិនិយោគនេះ គឺជាការលូតលាស់ របស់ក្រុមហ៊ុន អេសស៊ីជី ក្នុងការលក់រាយ សម្ភារទាក់ទង នឹងវិស័យសំណង់ ដែលមានឥទ្ធិពលលើ ភាពជាក្រុមហ៊ុនឈានមុខរបស់ អេសស៊ីជី នៅលើទីផ្សារ និងបណ្តាញអាជីវកម្មក្នុងតំបន់នេះ។ អេសស៊ីជី បន្តធ្វើគម្រោងវិនិយោគដែលខ្លួន បានរៀបចំ សម្រាប់តំបន់អាស៊ាន ជាមួយនឹង រោងចក្រផលិតស៊ីម៉ងត៍នៅប្រទេសឥណ្ឌូនេស៊ី និងរោងចក្រ ផលិត ស៊ីម៉ងត៍ ទីពីរ ក្នុងប្រទេសកម្ពុជា ដែលរំពឹងថានឹងចាប់ដំណើរការក្នុងឆ្នាំ ២០១៥៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>