ចូលសិក្សាថ្ងៃទី១៧ - ខែ វិច្ឆិកា សម្រាប់ថ្ងៃច័ន្ទ ពុធ និង ថ្ងៃសុក្រ រយៈពេល៣សប្តាហ៍
I. សេចក្តីណែនាំ
ការអនុវត្តច្បាប់ពន្ធដារ គឺជាកាតព្វកិច្ចរបស់រូបវន្តបុគ្គល និង នីតិបុគ្គលតាម ដែលមានចែងក្នុងច្បាប់ និង លិខិត គតិយុត្តិផ្សេងៗដែលចេញដោយស្ថាប័នមានសមត្ថកិច្ច ។ បរិយាកាសច្បាប់ គឺជាកត្តាមូលដ្ឋានចំបងមួយសម្រាប់ ស្ថាប័នអាជីវកម្មគ្រប់ប្រភេទ គ្រប់ទម្រង់ និង គ្រប់វិស័យ ដែលអ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្ម ចាំបាច់ត្រូវយល់ដឹង និង វិភាគឲ្យបានច្បាស់លាស់ដើម្បីជៀសវាងពីការផាក់ពិន័យ ទោសទណ្ឌ និង ការរាំងស្ទះដំណើរការប្រតិបត្តិ អាជីវកម្ម។ ហានិភ័យពន្ធដារអាចកើតឡើង ដោយសារកត្តាចំបងចំនួនពីរ គឺការខ្វះការប្រុងប្រយ័ត្នរបស់ថ្នាក់ ដឹកនាំក្រុមហ៊ុន និង ការខ្វះការយល់ដឹងអំពីច្បាប់ពន្ធដារ, កាតព្វកិច្ច និង របៀបរៀបចំបំពេញបែបបទលិខិត ប្រកាសពន្ធ របស់បុគ្គលិក ទទួលបន្ទុក ហើយត្រូវចាំថា លោកអ្នកមិនប្រាកដថា របាយការណ៍ប្រកាសពន្ធ របស់ ក្រុមហ៊ុនលោកអ្នកខុសឬត្រូវនោះឡើយ។ កន្លងមកមានក្រុមហ៊ុនមិនតិចប៉ុន្មានទេ ដែលទទួលបានការផាក ពិន័យ ដោយធ្វើសំណងចំពោះកំហុសឆ្គងដោយអចេតនាទាំងនោះ។
ក្នុងបរិបទនៃដំណើរឆ្ពោះទៅរកសមាហរណកម្មក្នុងតំបន់ (សមាហរណកម្មអាស៊ាន) និង ការបំពេញកាតព្វកិច្ច ជាសមាជិក WTO កម្ពុជា នឹងបាត់បង់ចំណូលជាតិមួយភាគធំពីវិស័យ ពន្ធគយ ដូច្នេះ រាជរដ្ឋាភិបាលនឹងពង្រឹង វិស័យសារពើពន្ធដើម្បីបង្កើនចំណូលជាតិ ។ ដូច្នោះ បើលោកអ្នកមិនចង់ជួបរឿងរ៉ាវដូចបានរៀបរាប់ខាងលើ គួរតែសិក្សាបន្ថែមពីប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា។
វគ្គសិក្សានេះត្រូវបានរៀបចំឡើង ដោយអេជអាខេមបូឌាក្នុងគោលបំណងដូចខាងក្រោមៈ
II. គោលបំណងនៃការសិក្សា
•យល់ដឹងនូវបទបញ្ញត្តិនិងច្បាប់ ដែលកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ន ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី សារពើពន្ធ ក្នុងប្រទេសកម្ពុជា
•ពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធ ទៅនឹងការអនុវត្តច្បាប់សារពើពន្ធនាពេលបច្ចុប្បន្ន
•អនុវត្តជាក់ស្តែងពីរបៀបនៃការរៀបចំ លិខិតប្រកាសពន្ធប្រចាំខែ និង ពន្ធប្រចាំឆ្នាំទៅនាយកដ្ឋានពន្ធដារ
•ពង្រឹងសមត្ថភាពក្នុងការបំពេញ លិខិតប្រកាសពន្ធប្រចាំខែ ដូចជា៖ អាករលើតម្លៃបន្ថែមពន្ធកាត់ទុកលើការជួល សេវាកម្មពន្ធលើប្រាក់បៀវត្ស និង ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
•ពង្រឹងសមត្ថភាពក្នុងរៀបចំ និង ធ្វើការគណនានូវចំនួនទឹកប្រាក់ដែលត្រូវបង់ពន្ធប្រចាំឆ្នាំ
III. អ្នកដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ៖
•អ្នកគ្រប់គ្រងស្ថាប័នឯកជន និងស្ថាប័នមិនស្វែងរកប្រាក់ចំនេញ ដែលចង់ស្វែងយល់បន្ថែមឲ្យកាន់តែស៊ីជម្រៅ នូវរាល់ការអនុវត្តច្បាប់ស្តីពីសារពើពន្ធ
•ប្រធាន អនុប្រធាន ការិយាល័យ / ផ្នែក និងបុគ្គលិកដែលទទួលបន្ទុក ឬដែលពាក់ព័ន្ធក្នុងការងារ គណនេយ្យ និងហិរញ្ញវត្ថុពន្ធដាររបស់ស្ថាប័នឯកជន និងស្ថាប័នមិនស្វែងរកប្រាក់ចំណេញ
•និស្សិត សិក្ខាកាមដែលកំពុងសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុ
•បុគ្គលដែលចង់ធ្វើការងារ គណនេយ្យពន្ធដាររបស់វិស័យឯកជន ឬអង្គការក្រៅរដ្ឋាភិបាល
V. វិធីសាស្ត្រ
បណ្តុះបណ្តាលជាភាសាខ្មែរ ដោយការធ្វើបទបង្ហាញ, ការអនុវត្តជាក់ស្តែង ការធ្វើការងារជាក្រុម និងជាបុគ្គល។
កាលបរិច្ឆេទ និងពេលវេលាបណ្តុះបណ្តាល
សិក្សាថ្ងៃច័ន្ទ ពុធ និងសុក្រ
-ពេលល្ងាច : ៥:៣0 -៨:00 ល្ងាច
-កាលបរិច្ឆេទចូលរៀន : ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤
តម្លៃសិក្សា
-$150
-ចុះឈ្មោះជាក្រុម ០៥នាក់ Free ជូន0១នាក់
-ផ្តល់ជូននូវអាហារសម្រន់ សម្រាប់តែវេណថ្ងៃ
-សម្ភារៈ ឯកសារសិក្សា និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា
-ចុះមុនថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ បង់ត្រឹមតែ ១២០ ដុល្លារ
សូមទាក់ទងផ្ទាល់នៅអគារប៊ីជាន់ទី២ សាកលវិទ្យាល័យធនធានមនុស្ស (ខាងត្បូងវត្តមហាមន្ត្រី)
ភ្នំពេញ, ថ្ងៃទី១០ តុលា ឆ្នាំ២០១៤
គ្រូសម្របសម្រួល
វ៉ែន ចិត្រា
អ្នកសម្របសម្រួលការងារ វគ្គបណ្ដុះបណ្ដាល
លេខទូរស័ព្ទ : 093 888 772
ទូរសារ : men.tum@hrcambodia.com
គេហទំព័រ : www.hrcambodia.com