Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ខណ្ឌដង្កោ នាំយកអំណោយ របស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ចែកជូន គ្រួសារ រងគ្រោះ ដោយអគ្គិភ័យ នៅសង្កាត់ក្រាំងពង្រ

$
0
0

ភ្នំពេញ៖ នៅក្នុងហេតុការណ៍ អគ្គិភ័យកាលពីរាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ១២៖១០នាទី រំលង អាធ្រាត ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ បានបណ្តាលឲ្យ ផ្ទះជួល មួយកន្លែង រងការខូចខាត ទាំងស្រុង ហើយក្នុងនោះ បង្កឲ្យនារីជាកម្មការិនី រោងចក្រ ចំនួន ០២នាក់ ដែលជាអ្នកជួលផ្ទះ ទទួលមរណភាព រីឯបុរសម្នាក់ ទៀត ដែលជាកូន របស់ម្ចាស់ផ្ទះជួល រងរបួសធ្ងន់។

ភ្លាមៗនោះ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌដង្កោ និងជាប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ និងព្រះសុធម្មវង្ស ចឹក ចុន្ទ ព្រះអនុគណ ខណ្ឌដង្កោ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ទៅចែកជូនគ្រួសារ រងគ្រោះដោយអគ្គិភ័យ០១គ្រួសារ និងគ្រួសារនៃសព ដែលជាកម្មការិនី រោងចក្រចំនួន០២នាក់ ផងដែរ។

លោក នុត ពុធដារ៉ា ក្នុងនាម អនុសាខាកាកបាទក្រហមកម្ពុជា បានធ្វើការថ្លែងនូវការសោកស្តាយ ចំពោះសោក នាដកម្ម ដែលបានកើតឡើង ហើយលោក ក៏បានពាំនាំ យកនូវការសាកសួរ សុខទុក្ខ និងរំលែកទុក្ខ យ៉ាងក្រៀម ក្រំនេះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនចំពោះគ្រួសារ រងគ្រោះទាំងអស់ ដែលបានបាត់បង់ នូវសាច់ញាត្តិ និងខូចខាត លំនៅដ្ឋាន សម្ភារៈ និងរបស់ ប្រើប្រាស់ផ្សេងៗ ទៀតទាំងស្រុង។

លោកប្រធាន កិត្តិយសអនុសាខា ក៏បានលើកឡើងថា អំពីសម្ភារៈ និងថវិកា ដែលបានយកមកប្រគល់ ជូនបងប្អូននៅថ្ងៃនេះ មានចំនួន តិចតួច មិនគ្រប់គ្រាន់ សម្រាប់ការរស់នៅ របស់បងប្អូនទេ ប៉ុន្តែនេះជាការ ជួយសង្គ្រោះបឋម  និងជួយរំលែកទុក្ខ ដោយក្នុងនោះ មានសម្ភារៈប្រើប្រាស់ សំខាន់ៗ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត សម្រាប់បងប្អូន ប្រើប្រាស់ជាបណ្តោះអាសន្ន ។

 អំណោយដែល ត្រូវបានយកមកផ្តល់ជូន ក្នុងឱកាសនេះរួមមាន គ្រួសាររងគ្រោះដោយ អគ្គិភ័យទទួលបាន អង្ករ១០០គីឡូក្រាម មី ០២កេស សម្ភារៈប្រើប្រាស់ ចំនួន ២២មុខ និងគ្រឿង ឧបភោគបរិភោគ ៨មុខ ព្រមទាំងថវិកា៣០ម៉ឺនរៀល គ្រួសារ ជនរងគ្រោះដែលបានបាត់បង់ ជីវិតក្នុងគ្រោះ អគ្គិភ័យចំនួន០២នាក់ ក្នុងម្នាក់ថវិកា ៦០ម៉ឺនរៀល អ្នករងរបួសធ្ងន់ចំនួន ០១នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ថវិកា៤០ម៉ឺនរៀល។ 

ក្នុងនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភដល់ នគរបាលកោសល្យវិច័យ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ថវិកា២០ម៉ឺនរៀលផងដែរ។ គួរបញ្ជាក់ថា កម្មការិនី ទាំង០២នាក់ ដែលបានទទួលម រណភាព មានអាយុប្រហែល ២៤ឆ្នាំដូចគ្នា បម្រើការងារ នៅរោងចក្រ តាក់សាន់ ក្នុងសង្កាត់ក្រាំងពង្រ ម្នាក់មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ និងម្នាក់ទៀត មានស្រុកកំណើត នៅខេត្តកំពត ។

រីឯបុរសរងរបួសធ្ងន់ ជាកូនប្រុស ម្ចាស់ផ្ទះជួល កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ខណៈព្យាយាមចូលជួយ អ្នកដែលនៅក្នុងផ្ទះ ប៉ុន្តែត្រូវអគ្គិភ័យ ឆាបឆេះពេញខ្លួន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>