កណ្តាល៖ ស្រ្តីកូន១ម្នាក់ ដោយសារតែតូចចិត្ត និងប្តីវាយធ្វើបាប និងបំផ្លាញទ្រព្យ សម្បត្តិ ជារើយៗផងនោះ បានលួចសំងំ ចងក ក្នុងបន្ទប់ទឹក ខណះក្រុមគ្រួសារ កំពុងសម្រានលង់លក់ លុះពេលម្តាយឡើង បត់ជើងទើប មានការភ្ញាក់ផ្អើល ស្រែកឲ្យគេជួយ ប៉ុន្តែជនរងគ្រោះ ស្លាប់បាត់ទៅហើយ ។
ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងកាល ពីវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ពៅ ភត្រា អាយុ២២ឆ្នាំ មានមុខរបរជា កម្មការិនីរោងចក្រ ស្នាក់ក្នុង ភូមិកើតហេតុ មានកូនប្រុសម្នាក់ អាយុ៥ខែ ។ មានប្តី ឈ្មោះ សៀង មិនា អាយុ២៥ឆ្នាំ រស់នៅជាមួយគ្នា។ នគរបាលបានបន្តថា នៅមុនកើតហេតុ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ោង ១៣រសៀល ជនរងគ្រោះ បានឈ្លោះជាមួយប្ដី ដោយបានវាយតប់ គ្នាមួយប្រាវ ។ លុះម៉ោងប្រហែល ២៣ថ្ងៃ ដដែលជន រងគ្រោះក៏បាន ឈ្លោះប្រកែកគ្នា ជាមួយប្តី ម្តងទៀត និងបានវាយតប់គ្នាដែរ។
រហូតដល់វេលា ម៉ោង៣ទៀប ភ្លឺជនរងគ្រោះបាន អង្គុយហូបអំបុក ឯប្តីក៏ចូលសម្រាន ចំណែកស្រ្តី ជាម្ដាយក៏បានចូលសម្រាន ជាមួយចៅ លុះដល់ម៉ោង៣ ជាងម្ដាយជនរងគ្រោះ បានក្រោកទៅបត់ ជើងតូចស្រាប់ តែឃើញជនរងគ្រោះ ដើរចេញពីបន្ទប់ទឹក ស្រ្តីជាមួយក៏មិនបាន ចាប់អារម្មណ៍អ្វីដែរ បន្ទាប់ពីគាត់បត់ជើងរួច ក៏ចូលទៅសម្រានវិញ ។ លុះដល់ ម៉ោង០៤និង៣០នាទី ម្តាយជនរងគ្រោះ ទៅបន្ទប់ទឹកម្តងទៀត ក៏បានឃើញជនរងគ្រោះ ចងកនិងខ្សែក្រណាត់ ខូវប៊យជាប់ទៅនឹងឈើផ្លានដំបូល ក៏បានស្រែកអោយអ្នកជិតខាងជួយ ។
ចំណែកប្តី ជនរងគ្រោះ ឮដូច្នោះបានស្ទុះស្រាយ ខ្សែទម្លាក់ ប្រពន្ធចុះប៉ុន្តែជាអកុសល់ ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់ បាត់ទៅហើយ ។ នគរបាលជំនាញ មេភូមិ មេឃុំ និងជំនាញពេទ្យចូលរួម ផងដែរបានចុះទៅពិនិត្យរួចសន្និដ្ឋានថា ជនរង គ្រោះពិត ជាចងកធ្វើអត្តឃាត សម្លាប់ខ្លួនដោយខ្លួនឯងពិតមែន។ ប្ដីឃើញដូច្នេះ ក៏ស្រាយចំណង ដាក់ជនរងគ្រោះ ចុះក្រោមជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ហើយ ។
តាមការសន្និដ្ឋាន របស់ជំនាញនគរបាល បច្ចេកទេសស្រុកភូមិ ឃុំនិងមានការ ចូលរួមពីពេទ្យស្រុក ផងនោះ បានបង្ហាញថា ជនរងគ្រោះពិតជា ចងកសំលាប់ខ្លួន ដោយខ្លួនឯងពិតមែន ។ សូមបញ្ជាក់ថា ចំពោះករណីនេះម្ដាយបង្កើត របស់ជនរគ្រោះ បានដាក់ពាក្យបណ្ដឹង ប្ដឹងឈ្មោះ សៀង មិនា ភេទប្រុសអាយុ២៥ឆ្នាំ ត្រូវជាកូនប្រសា ឲ្យទទួលខុសត្រូវ ៕