សេអ៊ូល ៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយនៅថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ថា យោធា កូរ៉េខាងត្បូង នឹងចាប់ផ្តើមសមយុទ្ធយោធា ការពារជាតិប្រចាំឆ្នាំ នៅសប្តាហ៍ក្រោយ ដើម្បីកម្ញើញសាច់ដុំ ដល់ប្រទេស កូរ៉េខាងជើង ដែលតែងតែគំរាមកំហែងដល់ខ្លួនរហូតមក ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី០៧ ដោយផ្អែកតាម JCS ថា ក្នុងប្រតិបត្តិការសមយុទ្ធយោ ធានៅឆ្នាំនេះ មានរយៈពេល ១២ថ្ងៃ ដែលនឹងចាប់ផ្តើម នៅថ្ងៃចន្ទសប្តាហ៍ក្រោយ និងមានការចូលរួមពីសំណាក់ កង ទ័ពថ្មើរជើង កងកម្លាំងដែនអាកាស កងទ័ពជើងទឹកកូរ៉េខាងត្បូង និងអាម៉េរិកផងដែរ ។
យោធាកូរ៉េខាងត្បូងប្រមាណ ៣៣០.០០០ នាក់ នឹងចូលរួមសមយុទ្ធនេះ ដែលនឹងប្រព្រឹត្តទៅទូទាំងប្រទេស។ ចំណែកឯកងទ័ពអាម៉េរិក នឹងចូលរួម នៅតាមកន្លែងមួយចំនួនប៉ុណ្ណោះនៃសមយុទ្ធ ។
សូមរម្លឹកផងដែរថា ប្រទេសកូរ៉េទាំងពីរ នៅតែមានយុទ្ធសាស្រ្តធ្វើសង្គ្រាមរៀងខ្លួន បន្ទាប់ពីសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ដោយកិច្ចព្រមព្រៀងបទឈប់បាញ់។ ជាមួយគ្នានោះដែរ ទាហានអាម៉េរិកប្រហែលជា ២៨.៥០០ នាក់ ក៏បានប្រចាំការ នៅប្រទេសកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ពីការគំរាមកំហែងណាមួយ ពីសំណាក់ប្រទេស កូរ៉េខាង ជើង ៕