Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកសារព័ត៌មាន​ កីឡា ៣០នាក់ មកពី ២៥អង្គភាព ចូលរួម ធ្វើសិក្ខាសាលា នៅ NOCC

$
0
0

ភ្នំពេញៈ នៅក្នុងថ្ងៃបើកវគ្គសិក្ខាសាលាដំបូងនៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC មានអ្នកសារព័ត៌មានកីឡាចំនួន ៣០នាក់ ដែលមក ពី២៥អង្គភាព ចូលរួមធ្វើសិក្ខាសាលាស្ដីពី វិជ្ជាជិវៈសារព័ត៌មានកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២នេះ នៅទីស្នាក់ការ NOCC ។

អ្នកផ្ដល់បទបង្ហាញ នៅក្នុងកម្មវិធីខាងលើនេះ រួមមាន លោក វ៉ាត់ ចំរើន អគ្គលេខធិការ NOCC និងលោក គី សុខលីម ជាគ្រូឧបទ្ទេស រូមទាំងអ្នក សារព័ត៌មានកីឡាទាំងអស់ ក្នុងការធ្វើបទបង្ហាញ និងផ្លាស់ប្ដូរមតិយោបល់គ្នា ដើម្បីដកស្រង់យកបទពិសោធន៍គ្នា ទៅវិញទៅមកផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា មូលហេតុដែល NOCC រៀបចំកម្មវិធីនេះឡើង គឺស្របពេលវិស័យកីឡានៅក្នុង ប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងតែមានការរីកចម្រើនជាខ្លាំង គួរឲ្យកត់សម្គាល់ លើគ្រប់ប្រភេទកីឡាទាំងអស់ ដែលអាចចូលរួមប្រកួតប្រជែង នៅលើឆាកអន្ដរជាតិបាន ។ ម្យ៉ាងវិញទៀត គឺជាការជួបជុំគ្នា ដើម្បីវែកញែក អំពីមូលដ្ឋានគ្រឹះរបស់កីឡា ដែលត្រូវលើកយកមកពិភាក្សាគ្នា ក្នុងរ យៈពេល ៣ខែនេះ ដែលក្នុងមួយខែៗ ត្រូវជួបគ្នាចំនួន ២ថ្ងៃ និង៤ម៉ោង ដើម្បីជាការងាយស្រួល សម្រាប់អ្នកសារព័ត៌មានកីឡា ក្នុងការសរសេរ ព័ត៌មាន ។

សម្រាប់ថ្ងៃដំបូងនេះ លោក វ៉ាត់ ចំរើន បានលើកយកចំណុចសំខាន់មួយចំនួន ដែលទាក់ទងនឹងកីឡា មកនិយាយដូចជា ប្រវត្តិនៃអូឡាំពិក ប្រភេទនៃកីឡា រចនាសម្ព័នកីឡា គោលការណ៍នៃកីឡាអូឡាំពិក នៅក្នុងពេលប្រកួត Fair-Play ព្រមទាំងលើកយកបញ្ហា នៃការគាំទ្រកីឡា នៅក្នុងពេលប្រកួតមកពិភាក្សា និងបច្ចេកទេសប្រកួតផ្សេងៗ ទៀត។

សូមបញ្ជាក់ថា នៅក្នុងវគ្គទី១ ដែលធ្វើនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១២នេះ លោកគ្រូឧបទ្ទេស គី សុខលីម ជាអ្នកចូលរួមធ្វើបទបង្ហាញ ជាមួយ អ្នក សារព័ត៌ទាំងអស់ ។ ចំណែកនៅវគ្គក្រោយទៀត ដែលត្រូវធ្វើនៅខែក្រោយ និងមានការចូលរួម ពីអ្នកឯកទេសព័ត៌កីឡាបរទេស មកចូលរួម ផ្ដល់បទ បង្ហាញផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles