ខេត្តក្រចេះ បទល្មើសព្រៃឈើ បាននិងកំពុងតែកើតមានសារជាថ្មីហើយ បន្ទាប់ពីមានភាពស្ងប់ស្ងៀមមួយ រយៈពេលខ្លីមក ក្បួនរថយន្តដឹកឈើ គ្រញូង តាមដងផ្លូវជាតិលេខ៧A ដូចដង្ហែរអង្គកឋិន ដែលធ្វើដំណើចេញមកពីខេត្តស្ទឹងត្រែង ឆ្ពោះទៅព្រំដែនដោយឆ្លងកាត់ សង្កាត់រដ្ឋបាលព្រៃឈើ ជាច្រើនកន្លែង ក្នុងខេត្តក្រចេះ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើ បានត្រឹមតែឈរមើល ។
ក្បួនរថយន្តដឹកឈើខាងលើនេះ ត្រូវបានគេស្គាល់មេឈ្មួញ មានឈ្មោះ ជុំវុទ្ធីហៅ(ធីការប៉ូ) ដែលជាឈ្មួញ រកស៊ីឈើប្រណីតបានយូរជាងគេ ប្រចាំ ខេត្ត ក្រចេះ ហើយស្ទើរាល់យប់គេសង្កេតឃើញ រថយន្តកាមរី ជាច្រើនគ្រឿង ដឹក ឈើប្រណីតខុស ច្បាប់របស់ឈ្មួញខាងលើនេះ បានធ្វើចរាចរ ប្រដេញគ្នាយ៉ាងគក្រើក ។
ប្រភពព័ត៌មានបានអោយដឹងថា មានក្រុមឈ្មួញមួយក្រុមផ្សេងទៀត គឺជាអ្នកនាំចេញពីខេត្តស្ទឹងត្រែង យកប្រគល់ឲ្យ លោកជុំ វទ្ឋី ត្រឹមព្រំប្រទល់ ក្រចេះស្ទឹងត្រែង ទើបបានគេដឹក ឆ្លងកាត់តាមខេត្តក្រចេះ និងបន្តយកទៅលក់នៅប្រទេសវៀតណាម ។
ចំណែកឯមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ដែលនៅតាមដងផ្លូវ ហាក់ដូចជាពុំមានវិធានការ អ្វីឡើយ ជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើ ឃ្សឹម ដែល ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ លោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង គេឃើញ មានរថយន្តជាច្រើនគ្រឿង នៅមុខសង្កាត់រដ្ឋបាល ព្រៃឈើឃ្សឹម គឺបានត្រឹមតែដាក់ក្បាលរថយន្តចេញក្រៅប៉ុណ្ណោះ មិនដែលឃើញមានសកម្មភាព ក្នុងការបង្រ្កាបបទល្មើសបានឡើយ តែហាក់បី ដូចជាជួយសម្រួលដល់ឈ្មួញ បើកឆ្លងកាត់ បានទាំងថ្ងៃទាំងយប់ ដោយភាពរលូនទៅវីញ ។
គួរបញ្ចាក់ផងដែរថា មេឈ្មួញ ឈ្មោះ ជុំវុទ្ធីហៅ(ធីការប៉ូ) ម្នាក់នេះ បានធ្វើសកម្មភាពដឹកជញ្ចូនឈើប្រណីត ស្ទើតែរាល់ថ្ងៃ ដោយពុំមានសមត្ថកិច្ច ណា ហ៊ានលូកដៃបង្ក្រាបបានឡើយ សូម្បីតែលោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាល ព្រៃឈើឆ្លូង ដែលធ្លាប់ជាជើងខ្លាំង ក្នុងការបង្ក្រាបបទល្មើសព្រៃ ឈើ ក៏មិនមានវិធាន ក្នុងការបង្ក្រាប ឈ្មួញម្នាក់នេះបានទេ ៕