ស្វាយរៀង៖ ក្រុមមន្រ្តី កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៤នេះ បានរៀបចំ ប្រារព្ធរំលឹកខួបលើកទី៦១ ទិវាកំណើត កងយោធពលខេមរភូមិន្ទ (០៩ វិចិ្ឆកា ១៩៥៣-០៩វិចិ្ឆកា២០១៤) នាសាលប្រជុំ ទីបញ្ជាការដ្ឋានបរស់ខ្លួន ។
ពិធីប្រារព្វធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកចំនួន៧៦នាក់ និងនាយអាវុធហត្ថចូលនិវត្តន៍ ព្រមទាំងគ្រួសារពលីចំនួន១២នាក់ បានចូលរួម ផងដែរ ។
បន្ទាប់ពីលោកវរសេនីយ៍ឯក ប៉ែន ទឹម មេបញ្ជាការរង និងជាប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ បានអាន នូវខ្លឹមសារ ប្រវត្តិសង្ខេប របស់កងយោធពលខេមរភូមិន្ទ ទាំងស្រុងរួចមក លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអាននូវសារជូនពរ របស់ លោកនាយឧត្តសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងកាពារជាតិ ផ្ញើជូននាយទាហាន នាយទហានរង និងពលទាហាន នៃកងយោធពលខេមរ ភូមិន្ទ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ទាំងស្រុងរួចមក លោកវរសេនីយ៍ឯក ប៉ែន ទឹម តំណាងឲ្យនាយទាហាន ពលទាហាននៃកងរាជអាវុធហត្ថខេត្ត ជូនបាច់ផ្កាជួនពរថ្នាក់ដឹកនាំ មេបញ្ជាការកងរាជអាវុធហត្ថ ។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានជូនអំណោយផ្ទាល់ ជាថវិកា និងវត្ថុ អនុស្សាវរីយ៏ជូនដល់នាយទាហាន នាយទាហ៊ានរង ពលទាហាននៃកងរាជអាវុធហត្ថ និងនិវត្តជន គ្រួសារពលីផងដែរ ។
នៅក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានចែកជូននូវអាវរងារចំនួន៧១អាវ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន តាមរយ:លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទទៀតផង៕