Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រារព្ធ ពិធី ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា នៅខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំង ៖ ពិធីបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦១ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅវិមានឯករាជ្យ ខេត្តកំពង់ឆ្នាំង ពិធីខាងលើនេះបានប្រព្រឹត្ត ទៅដោយរលូនក្រោមអធិបតីភាព លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ យោងខ្លឹមសារពិធីបុណ្យ ជាទិវាកំណើត នៃកងយោ ធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៤ និង មានការចូលរួមពីសមាជិក ក្រុមប្រឹក្សាខេត្ត  អភិបាលរងខេត្ត  ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការអង្គភាពមន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៨ នៃ ខត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួម សរុបចំនួនប្រមាណ ៤៦៩៦នាក់ ។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានថ្លែងអោយដឹងថា ការប្រារព្ធបុណ្យ ខួប អនុស្សាវរីយ៍នេះ ដើម្បីរំលឹកឡើងវិញនូវជីវប្រវត្តិនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ជាទិវាបុណ្យ ដែលប្រជា ពលរដ្ឋខ្មែរគ្រប់រូបចងចាំនិងមិនអាចបំភ្លេចបាននូវព្រះគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន របស់ព្រះករុណា សម្តេចឳ សម្តេចតា សម្តេចតាទួត នៃយើងដែលបានខិតខំតស៊ូ ទាមទារមកវិញនូវ បូរណភាពទឹកដីកម្ពុជា ពីអាណានិគមនិយមបារាំង ទទួលបានជោគជ័យនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ 

លើសពីនេះទៅទៀតប្រវត្តិសាស្ត្រដ៍រុងរឿងរបស់កងយោធពលខេមរភូមិន្ទ ដែលបានកត់ត្រាទុកកន្លងមកនេះ គឺអាស្រ័យដោយ ស្នាព្រហស្ថរបស់ ព្រះករុណ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ដែលព្រះអង្គបានបង្កើត កងយោធពលខេមរភូមិន្ទ និងដឹកនាំរហូតរៀងមក ជាព្រះរាជតំរិះដ៍ភ្លឺស្វាង របស់ព្រះអង្គក្នុងការផ្សះផ្សារបង្រួប បង្រួមជាតិ ធ្វើអោយកងយោធពលខេមរភូមិន្ទ ត្រូវបានកសាងឡើងវិញនៅឆ្នាំ១៩៩៣  ព្រមជាមួយគ្នានេះ ក៏អាស្រ័យដោយមានការដឹកនាំ និងចិញ្ចឹមថែរក្សាដោយផ្ទាល់ពីរាជរដ្ឋាភិបាល ពិសេសរាជរដ្ឋាភិបាលអណត្តិទី២ ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ នាំមកនូវ សន្តិភាពជូនជាតិមាតុភូមិ ដែលកងយោធពលខេមរភូមិន្ទជាស្នូលក្នុងការអនុវត្តគោលនយោបាយនេះ។

នៅក្នុងពិធីនេះ គណៈអធិបតីបានដាក់កំរងផ្កានៅក្នុងវិមានឯករាជ្យ និងសមាជិកសមាជិកា នៃអង្គពិធីទាំង អស់បានធ្វើការស្មឹងស្មាធ គោរពវិញ្ញាណក្ខន្ធដល់វីរៈយុទ្ធជនអ្នកសេ្នហាជាតិដែលបានពលីជីវិត ដើម្បីបុព្វ ហេតុទាមទារឯករាជ្យជូនជាតិមាតុភូមិ អោយរួចផុតពីអាណានិគមនិយមបារាំង។

នៅចុងកម្មវិធីគណៈអធិបតីបានដុតភ្លើងជ័យបង្ហោះប៉េងប៉ោង និង ពិធីលែងព្រាប ដើម្បីសុំអោយប្រទេសកម្ពុជា យើងមានសន្តិភាព ស្ថេរភាពជារៀងរហូតតទៅ ហើយសុំអោយខ្មែរទាំងអស់ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា ដើម្បី អភិវឌ្ឍន៍ប្រទេសកម្ពុជា អោយមានការរីកចំរើនដូចប្រទេសនានា នៅលើសកលលោក ៕ 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>