ភ្នំពេញៈ សំណង់អាគារថ្មី ស្រឡាងរបស់សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ត្រូវបានស្ថាបត្យករ ដ៏ល្បីឈ្មោះ របស់អាមេរិកាំង បានលាតត្រដាង កាលពីសប្តាហ៏មុននៅទៅក្រុងភ្នំពេញ។
នៅក្នុងបទបង្ហាញមួយ ជួនដល់និស្សិតរបស់សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (American University of Phnom Penh = AUPP) លោក ណេល ហល (Nels Hall) ជាស្ថាបត្យករសញ្ជាតិអាមេរិក អស់រយៈពេល ជិត៤០ឆ្នាំ បាននិយាយថាប្លង់សំណង់អាគាររបស់ AUPP ដែលស្ថិតនៅជ្រោយកោះខាងកើតនៃព្រះបរមរាជវាំង ក្បែរសណ្ធាគារសុខារបស់ឧកញ៉ា សុខ គង់ នឹងត្រូវបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចាប់ផ្តើមសាងសង់និងរំពឹងថាអាគារថ្មីនេះ អាចបញ្ចប់យ៉ាងយួរនៅដើមឆ្នាំ២០១៦។
លោក Nels Hall បានគូសប្លង់អោយគំរោងធំៗ ជាច្រើននៅសហរដ្ថអាមេរិក និងនៅបណ្តាទ្វីបដ៏ទៃទៀត រួមទាំងទ្វីបអាស៊ីផង អាគារទាំងនោះរួមមានដូចជា អាគារពាណិជ្ជកម្ម អាគាររដ្ថាភិបាល និងអាគារស្ថានទូត របស់សហរដ្ធអាមេរិកនៅទ្វីបអាហ្រ្វិចនិងនៅអាសីយើងនេះ។
លោក Nels Hall បានបញ្ជាក់ថាអាគារថ្មីរបស់ AUPP ជាអាគារសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែល កសាងឡើងត្រូវតាមស្តង់ដារអន្តរជាតិ ដោយគិតដល់បរិស្ថាន រចនាបទអាគារ កន្លែងហាត់កីឡា បរិក្ខារក្នុង តាមបន្ទប់រៀន និងសុវត្ថិភាពរបស់និស្សិត សាស្ត្រាចារ្យនិងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យ។
AUPP ជាសាកលវិទ្យាល័យអាមេរិកាំងទីមួយ នៅកម្ពុជាដែលកំពុងបោះសម្លេង នៅក្នុងប្រទេសដោយសារតែ សាកលវិទ្យាល័យមួយនេះផ្តល់គុណភាពអប់រំ ស្មើគ្នាទៅនឹងសាកលវិទ្យាល័យ នៅសហរដ្ធអាមេរិក។
សាកលវិទ្យាល័យនេះមានទីតាំងនៅទួកគោក៕
សម្រាប់ពត័មានបន្ថែម សូមទំនាក់ទំនងៈ 023 990 023/ 097 325 8295 ឬwww.aupp.edu.kh