ភ្នំពេញ ៖ ប្រជាពលរដ្ឋ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់ទប់ស្កាត់ ហេតុការណ៍ ទុស្សេខ្សែភ្លើងនៅ លើបង្លោលភ្លើងមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ២១៧ ហើយផ្កាភ្លើងបានធ្លាក់លើដំបូលផ្ទះ លក់ភេសជ្ជៈ យីហោ ភារម្យ ដែលស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ កាលពីវេលាម៉ោង ១ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៩ វិច្ឆិកា ២០១៤។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដោយសារតែបង្គោលភ្លើងខ្ពស់ ពេកមិនអាចយកបំពង់ពន្លត់ អគ្គីភ័យ បាញ់ដល់នោះប្រជាលរដ្ឋក៏បានរាយការណ៍ ប្រាប់ទៅសមត្ថកិច្ចឱ្យហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ទឹកពន្លត់ ។ខណៈពេលដែលរថយន្តពន្លត់អគ្គីភ័យ មកដល់គឺកម្លាំងសមត្ថកិច្ច មិនទាន់បាញ់ពន្លត់ ភ្លាមៗទេ ទាល់តែអ្នកជំនាញមកបិទចរន្តអគ្គីសនីហើយនោះ ទើបរថយន្តពន្លត់អគ្គិភ័យជួញបាញ់ពន្លត់ដោយប្រើ ប្រាស់ទឹកអស់មួយរថយន្ត ទើបគ្រប់គ្រងស្ថានការបានទាំងស្រុងតែម្តង ៕