ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) នឹងជួប គ្នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នាវិមានរដ្ឋសភា ដើម្បីបន្តពិភាក្សាទៅលើសេចក្ដីស្នើច្បាប់ ស្ដីពីការកែ ទម្រង់ច្បាប់ស្ដីពីការបោះឆ្នោត។
ក្រុមការងារគណបក្សមានអាសនៈនៅក្នុងសភាទាំងពីរ ធ្លាប់បានជួបពិភាក្សាគ្នាជាច្រើនដងមកហើយលើការធ្វើ កំណែទម្រង់បោះឆ្នោត ហើយលទ្ធផលនៃជំនួបពិភាក្សាសម្រេចបានជាង ៩០ភាគរយហើយ នៅសល់ចំណុចខ្វែង គំនិតគ្នាបន្តិចបន្តួចទៀតតែប៉ុណ្ណោះ។ គំនិតដែលខ្វែងគ្នា គឺការកំណត់សញ្ជាតិ របស់អគ្គលេខាធិការគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត៕